ពៅ សក្កិសិទ្ធ ​កំពុង​​​ធ្វើ​ឱ្យ​ប្រជាជន​ជប៉ុន ស្គាល់​ច្បាស់​ពី​ក្បាច់​ប្រដាល់​ខ្មែរ

អ្នក​ប្រដាល់ ពៅ សក្កិសិទ្ធ ដែល​បាត់​មុខ​ពី​សង្វៀន​នៅ​កម្ពុជា​យូរ​មក​ហើយ​នោះ កំពុង​តែ​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ ក្លឹប S GYM ​ក្នុង​ទី​ក្រុង Hodaido ​ប្រទេស​ជប៉ុន​អស់​រយៈ​ពេល​១​ឆ្នាំ​កន្លះ​មក​ហើយ។

ពៅ សក្កិសិទ្ធ ​កំពុង​​​ធ្វើ​ឱ្យ​ប្រជាជន​ជប៉ុន ស្គាល់​ច្បាស់​ពី​ក្បាច់​ប្រដាល់​ខ្មែរ

សក្តិសិទ្ធ ​បាន​ប្រាប់ Sabay ​ពី​ប្រទេស​ជប៉ុន​មក​ថា​ រូបគេ​សុខសប្បាយ​ជា​ធម្មតា​ទេ ហើយ​ក៏​សប្បាយ​ចិត្ត​ខ្លាំង​​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​ប្រជាជន​ជប៉ុន​ជា​ច្រើន ដែល​កាល​ពី​មុន​ស្គាល់​តែ​កីឡា Muay Thai ​នោះ ​ឥឡូវ​ពួកគេ​បាន​ងាក​មក​ចាប់​អារម្មណ៍​ក្បាច់​ប្រដាល់​របស់​កម្ពុជា​វិញ​ខ្លះ​ៗ​ហើយ។

ពៅ សក្កិសិទ្ធ ​កំពុង​​​ធ្វើ​ឱ្យ​ប្រជាជន​ជប៉ុន ស្គាល់​ច្បាស់​ពី​ក្បាច់​ប្រដាល់​ខ្មែរ

“កាល​មុន​នៅ​ជប៉ុន គេ​ស្គាល់​តែ​កីឡា Muay Thai ​របស់​ថៃ​ប៉ុណ្ណោះ អត់​ស្គាល់​ក្បាច់​បុរាណ​ខ្មែរ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​រយៈ​ពេល​ប៉ុន្មាន​មក​នេះ ខ្ញុំ​បាន​ឡើង​វ៉ៃ​ផង បង្ហាត់​សិស្ស​ផង ​ទើប​គេ​ចាប់​ផ្ដើម ចាប់​អារម្មណ៍​ពី​យើង ហើយ​ក៏​ចង់​ហាត់​ក្បាច់​គុន​​យើង​ដែរ”។ សម្ដី​របស់ ពៅ សក្កិសិទ្ធ ។

រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ ​សក្កិសិទ្ធ ​ទទួល​បាន​កូន​សិស្ស​ជា​ច្រើន ហើយ​រូបគេ​ក៏​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​នៅ​ទឹក​ដី​ជប៉ុន​នោះ​ផងដែរ ដោយ​៣​ប្រកួត​កន្លង​មក​ឈ្នះ​២​និង​ចាញ់​ម្ដង៕

ពៅ សក្កិសិទ្ធ ​កំពុង​​​ធ្វើ​ឱ្យ​ប្រជាជន​ជប៉ុន ស្គាល់​ច្បាស់​ពី​ក្បាច់​ប្រដាល់​ខ្មែរ

ពៅ សក្កិសិទ្ធ ​កំពុង​​​ធ្វើ​ឱ្យ​ប្រជាជន​ជប៉ុន ស្គាល់​ច្បាស់​ពី​ក្បាច់​ប្រដាល់​ខ្មែរ

ពៅ សក្កិសិទ្ធ ​កំពុង​​​ធ្វើ​ឱ្យ​ប្រជាជន​ជប៉ុន ស្គាល់​ច្បាស់​ពី​ក្បាច់​ប្រដាល់​ខ្មែរ

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ ផ្ដល់​ឱ្យ