ចង់​ធ្វើ​ជា​ឪពុក​ម្តាយ​ល្អ គួរ​សាកល្បង​ធ្វើ​រឿង​ទាំង ១០ នេះ​ឲ្យបាន​សិន​ទៅ​

ចង់​ធ្វើ​ជា​ឪពុក​ម្តាយ​ល្អ គួរ​សាកល្បង​ធ្វើ​រឿង​ទាំង ១០ នេះ​ឲ្យបាន​សិន​ទៅ​

​ការ​មើលថែទាំ​កូន មិនមែន​ជា​រឿង​ងាយស្រួល ដូច​ការនិយាយ​នោះ​ទេ​។ ការ​មើលថែទាំ​កូន ទាមទារ​ការយកចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន​ជាទីបំផុត​។​

​មនុស្ស​គ្រប់​គ្នា​ចង់​ធ្វើ​ជា​ឪពុក​ម្តាយ​ល្អ ប៉ុន្តែ មិន​មាន​សាលា ឬ​នរណា​ម្នាក់​អាច​បង្រៀន​អ្នក ឲ្យសម្រេចបំណ​ង​ប្រាថ្នា​នេះ​បាន​នោះ​ទេ គឺមាន​តែ​អ្នក​ខ្លួនឯង​ប៉ុណ្ណោះ​។ ហើយ​អ្វី​ដែល​ជា​អាទិភាព​ចំបង ក្នុង​ចិញ្ចឹម​បីបាច់​កូន​នោះ​គឺ ធ្វើឲ្យ​រីករាយ ផ្គត់ផ្គង់​ចំណីអាហារ រក្សា​សុវត្ថិភាព និង​ការស្រឡាញ់​ថ្នាក់​ថ្នម​។​

​ចូរ​ក្រឡេកមើល​ចំណុច​ខាង​ក្រោម​នេះ ថា​តើ​អ្នក​អាច​ធ្វើបាន​ប៉ុន្មាន​ចំណុច​។ បើ​អ្នក​ធ្វើ​បាន​កានតែ​ច្រើន នោះ​អ្នក​ប្រាកដ​ជា​ឪពុក​ម្តាយ​ដ៏​ល្អ សម្រាប់​កូន​របស់​អ្នក​ហើយ​។​

១. កុំ​ចាំ​ជួយ​គេ​គ្រប់យ៉ាង​ឲ្យសោះ ៖ ជារឿយៗ ពេល​កុមារ​ជួប​បញ្ហា គេ​នឹង​ស្រែក​រក​អ្នក​ឲ្យជួយ ប៉ុន្តែ អ្នក​មិន​ត្រូវ​ធ្វើតាម​គេ​ភ្លាមៗ​នោះទេ ពីព្រោះ កិច្ចការ ឬ​រឿងរ៉ាវ​មួយចំនួន គេ​អាច​ដោះស្រាយបាន ប៉ុន្តែ គេ​គ្មាន​ទំនុកចិត្ត​។ ដូច្នេះ គួរ​ទុក​ពេលវេលា​ខ្លះ ដើម្បីឲ្យ​គេ​ដោះស្រាយ​ដោយ​ខ្លួនឯង​
២. ផ្តោតអារម្មណ៍​ទៅលើ “​ចំណង់​ចំណូលចិត្ត​” របស់​កុមារ ហើយ​ព្យាយាម​ជួយ​ណែនាំ និង​ជំរុញ​លើកទឹកចិត្ត​បន្ថែម​
៣. ចែករំលែក​បទពិសោធ​ន៍​ដែល​អ្នកមាន ឲ្យទៅ​គេ​ស្វែងយល់​
៤. អនុញ្ញាត​ឲ្យ​កូន​របស់​អ្នក ជ្រើសរើស​អាហារ​ពេល​ល្ងាច ម្តង​ក្នុង​មួយ​សប្តាហ៍​
៥. ត្រូវ​ចង​ចាំ​ថា ច្បាប់ និង​ការដាក់ទោស គឺជា​រឿង​ពីរ​ផ្សេង​គ្នា​
៦. កំដរ​កូន​អាន​សៀវភៅ ឲ្យបាន​យ៉ាងហោច​ណាស់ កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ពីព្រោះ​វា​អាច​រឹតចំណង​ទំនាក់ទំនង​របស់​អ្នក ហើយ​ក៏​ជួយ​ឲ្យ​អ្នក និង​កូន​បាន​រៀនសូត្រ​បន្ថែម​ផងដែរ​
៧. លើកកម្ពស់​ទំនាក់ទំនង​ក្នុង​គ្រួសារ មានន័យ​ថា គ្រួសារ​ត្រូវ​មាន​ភាពជិតស្និទ្ធ និង​ភាពស្មោះត្រង់​
៨. សារភាព​ថា​អ្នក​ខុស ពេល​អ្នក​ប្រព្រឹត្ត​មិន​បាន​ល្អ​
៩. កុំ​បង្ខំ​កូន​ឲ្យ​រៀន ឬ​ធ្វើ​អ្វី​ដែល​គេ​មិន​ចង់​
១០. ត្រូវ​មាន​មោទនភាព​ចំពោះ​កូន​ជានិច្ច​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។