កុមារា​អាយុ​៨​ឆ្នាំ​ម្នាក់​លង់ទឹក​ក្បែរ​ផ្ទះ​ស្លាប់​ក្នុងចំណោម​កុមារ​៣​នាក់​

ព្រះសីហនុ: ក្មេងប្រុស​ស្រី​៣​នាក់​លង់ទឹក​សមុទ្រ ពេល​ពួកគេ​ចុះ​លេង​ទឹក​នៅក្បែរ​ផែ​ទូក រ៉ូយ៉ាល់ទំនប់រលក ក្រុងព្រះសីហនុ​ក្នុងនោះ​ក្មេង​២​នាក់​អ្នកស្រុក​ជួយសង្គ្រោះ​ស្រង់បាន​ទាន់ពេល និង​ក្មេងប្រុស​ម្នាក់ទៀត​អាយុ​៨​ឆ្នាំ បាន​លង់ទឹក​ស្លាប់ ស​ណះពេលដែល​ឪពុកម្តាយ​មិន​នៅផ្ទះ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ល្ងាច​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផែរ៉ូយ៉ាល់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។​

​កុមារា​ដែល​ស្លាប់មាន ឈ្មោះ​ម៉ន រតនៈ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​លោក ម៉ន ស៊ី​នេ​ត អាយុ​ជាង​៣០​ឆ្នាំ បានអោយដឹងថា គាត់​មានកូន​២​នាក់ ស្រី​ម្នាក់ឈ្មោះ ម៉ន ឆវី អាយុ​១០​ឆ្នាំ និង​កូនប្រុស​ឈ្មោះ ម៉ន រតនៈ ភេទ​ប្រុស អាយុ​៨​ឆ្នាំ (ស្លាប់​) ។ ជា​រៀងរាល់ថ្ងៃ​រូបគាត់ និង​ប្រព​ន្ឋ​ឈ្មោះ អែម សាវឿន អាយុ​២៨​ឆ្នាំ ក្នុងថ្ងៃកើតហេតុ​ពុំបាន​នៅផ្ទះ​ទេ ដោយ​ប្រព​ន្ឋ​ទៅធ្វើ​ការ​នៅ​រោង​ចក្រ រីឯ​គាត់​រត់​ម៉ូតូឌុប ដោយ​ទុក​កូន​ទាំង​២​នាក់​អោយនៅ​ចាំផ្ទះ ហើយ​កូន​គាត់​បាន​ទូរស័ព្ទ​ប្រាប់ថាសុំ​ទៅ​មុជទឹក​សមុទ្រ​ក្បែរ​ផ្ទះ រហូតដល់​ម៉ោងជាង​៥​ល្ងាច ស្រាប់តែ​គាត់ទទួលបាន​ដំណឹង​ថា កូនប្រុស​គាត់​ឈ្មោះ ម៉ន រតនៈ បាន​លង់ទឹក​ស្លាប់​នៅ​ផែក្បែរ​ផ្ទះ ។​ចំណែក​កូនស្រី និង​កុមារី​ម្នាក់ទៀត ត្រូវបាន​អ្នកជិតខាង​ជួយសង្គ្រោះទាន់ពេល ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​។​

​ក្រោយ​កើតហេតុ​ភ្លាម​កម្លាំង សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ និង​ប្រគល់​សព​កុមារារងគ្រោះ ជូន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កុមារា​អាយុ​៨​ឆ្នាំ​ម្នាក់​លង់ទឹក​ក្បែរ​ផ្ទះ​ស្លាប់​ក្នុងចំណោម​កុមារ​៣​នាក់​

កុមារា​អាយុ​៨​ឆ្នាំ​ម្នាក់​លង់ទឹក​ក្បែរ​ផ្ទះ​ស្លាប់​ក្នុងចំណោម​កុមារ​៣​នាក់​