រដ្ឋបាលជលផល ប្រកាសផ្អាកការ នេសាទត្រីកាម៉ុង

ភ្នំពេញ៖ យោងតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាល ជលផលបានឱ្យដឹងថា រដ្ឋបាលជលផល បានប្រកាសផ្អាកការ នេសាទត្រីកាម៉ុង «ប្លាធូ» នៅក្នុងដែននេសាទ សមុទ្រប្រទេសកម្ពុជា រយៈពេល ២ខែកន្លះ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

សេចក្តីជូនដំណឹង របស់រដ្ឋបាលជលផល ស្តីពីការបិទនេសាទត្រី កាម៉ុង ក្នុងរដូវបិទនេសាទ ដែលចុះហត្ថលេខាដោយ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ថា ការផ្អាកនេះ គឺដោយសារតែជារដូវពង កូនបន្តពូជរបស់ត្រីកាម៉ុង។

ក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលជលផលស្នើឱ្យ ប្រជានេសាទអនុវត្តន៍ សេចក្តីជូនដំណឹងនេះ ដើម្បីចូលរួមក្នុងការថែរក្សា និងការពារធនធាន ធម្មេជាតិសមុទ្រ ឱ្យ បានគង់វង្សទៅអនាគត៕

រដ្ឋបាលជលផល ប្រកាសផ្អាកការ នេសាទត្រីកាម៉ុង

រដ្ឋបាលជលផល ប្រកាសផ្អាកការ នេសាទត្រីកាម៉ុង

រដ្ឋបាលជលផល ប្រកាសផ្អាកការ នេសាទត្រីកាម៉ុង

រដ្ឋបាលជលផល ប្រកាសផ្អាកការ នេសាទត្រីកាម៉ុង