មន្រ្តីកាំកុងត្រូលខេត្តតាកែវ ចុះបិទប៉ុស្ទ័រ ដែលមានរូបទំនិញ ខូចគុណភាព និងប៉ះពាល់សុខភាព នៅតាមផ្សារ

តាកែវ៖ ផ្សារចំនួនពីរ នៅក្នុងខេត្តតាកែវ គឺផ្សារអង្គតាសោម និងផ្សារត្រាំកក់ ព្រមទាំងអាគារលក់ទំនិញ ជុំវិញផ្សារទាំងនេះ នៅព្រឹកថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០១៦ នេះ ត្រូវបាន លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីក្រុមឱវាទ ព្រមទាំង មានការសហការ ជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅពិនិត្យមើល គុណភាពទំនិញ ជាគ្រឿងកំប៉ុង និងគ្រឿងបរិភោគ មួយចំនួនទៀត ដែលដាក់លក់ នៅតាមផ្សារទាំងអស់នេះ ហើយក៏មានយករូបប៉ុស្ទ័រ ដែរមានរូបទំនិញ ខូចគុណភាព ទៅបិទតាមតូបផងដែរ។

ថ្លែងនៅចំពោះមុខ បងប្អូនអាជីវករ លោក ប៉ោ លាងគង់ បានឲ្យដឹងថា ការចុះ ត្រួតពិនិត្យ មើលគុណភាពទំនិញនេះ គឺដើម្បីចូលរួម លើកកម្ពស់សុខមាលភាព សាធារណៈ ក៍ដូចជាសុខភាព របស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទំនិញលើទីផ្សារ ហើយក៏ពង្រឹងការចរាចរណ៍ទំនិញ លើទីផ្សារ ឲ្យមានគុណភាព និងមានអនាម័យល្អ។

លោក ប៉ោ លាងគង់ បន្ថែមទៀតថា ក្រៅពីពិនិត្យគុណភាពទំនិញ ក៏និងស្រាវជ្រាវរកអាហារ និងទំនិញប្រភេទកំប៉ុង ដែលដាក់បន្ថែមនូវសារជាតិគីមី ត្រូវហាមឃាត់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មានចម្លងមេរោគ គ្មានប្រភពច្បាស់លាស់ ជាពិសេស ការចុះតាមផ្សារនេះមន្រ្តីជំនាញ និងបិទ ប៉ុស្ទ័រ នៅតាមទីផ្សារ ខ្នងផ្ទះ អាគារលក់ជុំវិញផ្សារ ពីរូបសញ្ញាគ្រោះថ្នាក់នៃទំនិញ ដើម្បីឲ្យមហាជនងាយស្រួលមើលរូបភាពទាំងនោះ ដឹងថាទំនិញណា ដែលហាមមិនឲ្យចរាចរណ៍លើទីផ្សារ និងទំនិញណាដែលហួសការកំណត់ឲ្យប្រើប្រាស់ ហើយពេលដែលប្រើប្រាស់ ទៅខូចសុខភាពរបស់បងប្អូណប្រជាពលរដ្ឋ៕

មន្រ្តីកាំកុងត្រូលខេត្តតាកែវ ចុះបិទប៉ុស្ទ័រ ដែលមានរូបទំនិញ ខូចគុណភាព និងប៉ះពាល់សុខភាព នៅតាមផ្សារ

មន្រ្តីកាំកុងត្រូលខេត្តតាកែវ ចុះបិទប៉ុស្ទ័រ ដែលមានរូបទំនិញ ខូចគុណភាព និងប៉ះពាល់សុខភាព នៅតាមផ្សារ