ទិនហ្វី ចេញមុខផ្សព្វផ្សាយ ភាពយន្តថ្មីនៅ ហុងកុង

កំពូលតារាកំប្លែង និងអ្នកដឹកនាំរឿង Stephen Chow (ទិនហ្វី) បានចេញមុខផ្សព្វផ្សាយ ខ្សែភាពយន្តថ្មី “The Mermaid” ជាស្នាដៃដឹកនាំថ្មីរបស់ខ្លួន នៅទីក្រុងហុងកុង កាលពីថ្ងៃទី១១ ខែមករា។

ភាពយន្តថ្មីដែលនិពន្ធ និងដឹកនាំផ្ទាល់ ដោយតារាវ័យ ៥៣ឆ្នាំ Stephen Chow នេះនិយាយពីបុរស វ័យក្មេងម្នាក់ដែលត្រូវបាន សង្គ្រោះដោយទេពមច្ឆាក្រោយជួបឧបទ្ទវហេតុ និងដំណើរផ្សងព្រេង រួមគ្នារបស់អ្នកទាំងពីរ។ តួអង្គសំខាន់ៗក្នុង ខ្សែភាពយន្តនេះរួមមាន តារាសម្ដែងចិន Lin Yun សម្ដែងជាតួទេពមច្ឆា រួមជាមួយតារាចម្រៀង និងសម្ដែងតៃវ៉ាន់ Show Luo ជាតួឯកប្រុស។

ភាពយន្តបែបកំប្លែងនេះ នឹងចាប់ផ្ដើមបញ្ចាំងនៅ ប្រទេសចិន ហុងកុង និងតៃវ៉ាន់ នៅថ្ងៃទី៨ ខែកុម្ភៈ៕

ប្រភព៖ សប្បាយ