យោធាថៃ បញ្ជាទិញប្រព័ន្ធ ការពារអាកាស ទំនើបបំផុត និងរថក្រោះ រាប់រយគ្រឿង

ប្រទេសថៃទើបបញ្ជា ទិញគ្រឿងសព្វាវុធ ទំនើបៗជាច្រើនក្នុង ដើមឆ្នាំ២០១៦នេះ ក្នុងនោះមានដូចជា រថក្រោះ និងប្រព័ន្ធការពារ អាកាសដ៏ទំនើប។ ក្រុមហ៊ុន Rheinmetall Defence ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធ ការពារអាកាសរបស់ ប្រទេសអាល្លឺម៉ង់ បានបង្ហាញថា ប្រទេសថៃបានចុះកុងត្រា ទិញយកប្រព័ន្ធការពារ អាកាសប្រភេទ Oerlikon Skyguard 3 ចំនួន ៤គ្រឿងពីពួកគេ។

យោធាថៃ បញ្ជាទិញប្រព័ន្ធ ការពារអាកាស ទំនើបបំផុត និងរថក្រោះ រាប់រយគ្រឿង

ក្រុមហ៊ុន Rheinmetall Defence បានឲ្យដឹងទៀតថា ប្រព័ន្ធការពារអាកាស ទាំងបួនដែលប្រទេសថៃ បានទិញនោះមានបំពាក់ ទៅដោយកាំភ្លើងស្វ័យប្រវត្តិប្រភេទ Orelikon GDF 007 ទំហំ ៣៥mm ចំនួន ៨ដើម, កាំភ្លើងស្វ័យប្រវត្តិប្រភេទ Oerlikon Revolver Gun Mk 2 មួយដើម និងមីស៊ីលរយៈចម្ងាយឆ្ងាយ VSHORAD ។

កាំភ្លើងទាំង ២ប្រភេទ មានសមត្ថភាព អាចបាញ់ចំគោល ដៅក្នុងចម្ងាយ ៤គីឡូម៉ែត្រ និងមីស៊ីល VSHORAD អាចបាញ់ចំគោលដៅ ក្នុងចម្ងាយ ៧ គីឡូម៉ែត្រ ហើយរ៉ាដារបស់ Oerlikon Skyguard 3 អាចមានដែនសមត្ថភាពរ ហូតដល់ទៅ ២០គីឡូម៉ែត្រផងដែរ។

លើសពីនេះយោធាថៃ បានបញ្ជាទិញរថក្រោះ ប្រមាណជាជាង ២០០គ្រឿង បន្ថែមពីប្រទេសចិន រុស្សី និង អ៊ុយក្រែន ហើយរថក្រោះទាំងនោះជាម៉ូដែលចុងក្រោយទាំងអស់៕

ប្រភព៖ សប្បាយ