លោក Louis Koo បន្តសង់សាលារៀន ស្ងាត់ៗរហូតដល់ ៨៥សាលារៀន

ហុងកុង៖ តារាសម្តែងឆ្នាំលោក Louis Koo ក្រៅពីមានភាពល្បីរន្ទឺ ក្នុងវិស័យសិល្បៈ លោកក៏ជាតារា ល្បីម្នាក់ផងដែរក្នុង អំពើមនុស្សធម៌ ហើយរយៈពេល ៨ឆ្នាំ ចុងក្រោយតារា ជើងចាស់រូបនេះ បានសាងសង់សាលារៀន បឋមសិក្សារហូតដល់ ៨៥ កន្លែងនៅតាមទីជនបទ ក្នុងប្រទេសចិន។

សារព័ត៌មានចិនJayne Star បានឲ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះថា តារាសម្តែងហុងកុង វ័យ ៤៥ឆ្នាំលោក Louis Koo បានជួយសង្គម យ៉ាងស្ងៀមស្ងាត់ ជាពិសេសបានសាងសង់ សាលារៀនយ៉ាងច្រើន នៅទីដាច់ស្រយ៉ាល ហើយតារារូបនេះ មិនដែលព្យាយាម បង្ហាញប្រាប់ក្រុមអ្នក សារព័ត៌មាននោះទេ ទើបតែឆ្នាំ២០១២ មានដំណឹងថា តារារូបនេះសាងសង់ សាលាជាច្រើនកន្លែង នៅតាមទីជនបទ ហើយ Louis Koo ក៏មិនដែលមានអ្វីឆ្លើយតប និងអ្នកសារព័ត៌មានដែរ ។

កាលពីឆ្នាំ២០១៤ Louis Koo ត្រូវគេដឹងថាបានសាង សង់សាលារៀនចំនួន៦១ សាលារៀននៅតាមទីជនបទ ហើយមកដល់ឆ្នាំ២០១៦នេះ បានបញ្ចប់ការសាងសង់ សាលារៀនចំនួន ២៤ថែមទៀតសរុបចំនួន ៨៥ សាលាបឋមសិក្សា។ បើទោះបីជារវល់ខ្លាំង ជាមួយការងារសិល្បៈ Louis Koo នៅតែចំណាយពេល ដើរមើលសាលារៀន ដែលខ្លួនបានចំណាយ ថវិកាសាងសង់ និងជួបជាមួយក្មេងៗ ទៀតផង៕

លោក Louis Koo បន្តសង់សាលារៀន ស្ងាត់ៗរហូតដល់ ៨៥សាលារៀន

លោក Louis Koo បន្តសង់សាលារៀន ស្ងាត់ៗរហូតដល់ ៨៥សាលារៀន