នគរបាល​ច្រាន​ចោល​មតិ​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​ថ្មី​កន្លង​មក​បរាជ័យ​


នគរបាល​ច្រាន​ចោល​មតិ​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​ថ្មី​កន្លង​មក​បរាជ័យ​

នៅ​ប៉ុន្មាន​នាទី​មុន​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​មុខ​បកស្រាយ​តាមរយៈ​វីដេអូ​មួយ​ចំពោះ​មតិ​រិះគន់​ថា នគរបាល​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​កន្លង​មក​នេះ​ទទួល​បរាជ័យ។ ផ្ទុយពី​ការ​លើក​ឡើង​នេះ គឺ​នគរបាល​ទទួល​បាន​ជោគជ័យ​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នា​ពេល​កន្លង​មក។

 

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​វាយ​តម្លៃ​ណា​មួយ​ថា ការ​អនុវត្ត​ច្បាប់​ថ្មី​ស្ដីពី​បញ្ហា​ចរាចរណ៍​កន្លង​មក​ទទួល​បរាជ័យ។ លោក​បាន​ចាត់​ទុក​ថា ការ​វាយ​តម្លៃ​នេះ​លឿន​ពេក ព្រោះ​ការ​អនុវត្ត​ទើប​តែ​ចាប់​ផ្ដើម។

 

 

 

ផ្ទុយ​ពី​ទស្សនៈ​ថា បរាជ័យ ឯកឧត្ដម បាន​ថ្លែង​ថា នគរបាល​អនុវត្ត​កន្លង​មក​ទទួល​បាន​ជោគជ័យ​ដោយសារ៖

 

-ប្រជាពលរដ្ឋ​បាន​ចូលរួម​គោរព​ច្បាប់​
-ប្រជាជន​ខ្នះខ្នែង​ពាក់​មួក​សុវត្ថិភាព​ទាំង​អ្នក​បើកបរ​ និង អ្នក​ជិះ​ពីក្រោយ
-អ្នក​ជិះ​ឡាន​នៅ​ខាង​មុខ​ចាប់​ផ្ដើម​ពាក់​ខ្សែ​ក្រ​វ៉ាត់​​​ស្ទើរតែ​ ១០០%
-ម៉ូតូ-ឡាន អត់​ផ្លាក អត់​បង់​ពន្ធ បាន​សម្រុក​មក​ធ្វើ​ ហើយ​ម្ចាស់​រថយន្ដ​ក៏​បាន​នាំ​យក​រថយន្ដ​របស់​ខ្លួន​មក​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ (ឈៀក) កើន​ឡើង។
-អត់​មាន​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ណាមួយ​
-អត់​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ

 

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​គិត​ត្រឹម​ថ្ងៃ​នេះ គឺ​មាន​រយៈពេល ១៣ ថ្ងៃ​ហើយ​ ដោយ​ច្បាប់​នេះ​បាន​ទុក​រយៈ​ពេល​នៃ​ការ​ផ្សព្វផ្សាយ​ពេញ​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ៕​

 

នគរបាល​ច្រាន​ចោល​មតិ​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​ថ្មី​កន្លង​មក​បរាជ័យ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា