ប្រជាជន​ក្រី​ក្រ​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ទទួល​ផ្ទះ​ចំនួន​៤១​ខ្នង​ពីCCF


ប្រជាជន​ក្រី​ក្រ​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ទទួល​ផ្ទះ​ចំនួន​៤១​ខ្នង​ពីCCF

ប្រជាជន​ក្រី​ក្រ​រស់​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ចំនួន​៤១​គ្រួ​សារ បាន​ទទួល​ផ្ទះ​ពី​អង្គការ​មូល​និ​ធិ​កុមារ​កម្ពុជា (CCF) ។

 

ផ្ទះ​ទំ​ហំ ៤m x៤m ចំនួន​៤១​ខ្នង មាន​ទាំង​សួន​ច្បារ​អាច​ប្រើ​ដាំ​បន្លែ​សម្រាប់​បរិភោគ កន្លែង​ក្មេង​លេង​ត្រូវ​បាន​ផ្ដល់​ជូន​តែ​គ្រួសារ​ណា​ដែល​រស់​នៅ​ក្នុង​សហគមន៍​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ ហើយ​ជា​គ្រួសារ​ដែល​ប្ដេជ្ញា​ថា​មិន​យក​កម្លាំង​កូន​ចៅ​ទៅ​ធ្វើ​ពលកម្ម មិន​ឈ្លោះ​គ្នា ឬ​ផឹក​ស្រា​លេង​ល្បែង​ឡើយ តែ​ជា​គ្រួសារ​ដែល​បញ្ជូន​កូនទៅ​រៀន​ទៀង​ទាត់ និង​ចេះ​ស្រលាញ់​សមាជិក​គ្រួ​សារ។

 

 

ប្រជាជន​ក្រី​ក្រ​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ទទួល​ផ្ទះ​ចំនួន​៤១​ខ្នង​ពីCCF

 

ប្រជាជន​ក្រី​ក្រ​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ទទួល​ផ្ទះ​ចំនួន​៤១​ខ្នង​ពីCCF

អ្នក​ស្រី សោភានិងកូនប្រុស

 

 

 

អ្នក​ស្រី សោភា អតីត​អ្នក​រស់​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ និយាយ​ថា អំណោយ​ផ្ទះ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ស្រី​និង​គ្រួសារ​រីករាយ​ណាស់។ ពី​មុន​អ្នក​ស្រី​រស់​នៅ​ក្នុង​ផ្ទះ​ក្បែរ​សំរាម ជួន​កាល​ស្អុយ​ក្លិន​លូ​ស្ទើរ​ទ្រាំ​មិន​បាន រី​ឯ​កូន​ឈឺ​ញឹក​ញាប់។ តែ​ឥលូវ​នេះ​កូន​អ្នក​ស្រី​បាន​ទៅ​រៀន​គ្រប់​គ្នា និង​បាន​ផ្ទះ​មាន​បរិស្ថាន​ល្អ​ទៀត​ផង។​

 

សម្រាប់​លោក​ Scott Neeson ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ CCF ប្រាប់​ថា គ្រួសារ​ជា​ច្រើន​បាន​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​មាន​សន្តិសុខ មាន​បន្ទប់​ដុះ​លាង​ចាន​ឆ្នាំង និង​បរិស្ថាន​ស្រស់​ស្អាត​ដែល​អាច​ជួយ​ពួក​គេ។
គម្រោង​នេះ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ១២៣.២០០ ដុល្លារ ដោយ​រាប់​បញ្ចូល​ការ​សាង​សង់​ផ្ទះ ចាក់​ដី​បំពេញ​ទី​ធ្លា កន្លែង​កុមារ​លេង និង​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក​ស្អាត​អគ្គិសនី​បន្ទប់​ទឹក អនាម័យ​និង​ប្រព័ន្ធ​លូ​ជា​ដើម៕

 

 

ប្រជាជន​ក្រី​ក្រ​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ទទួល​ផ្ទះ​ចំនួន​៤១​ខ្នង​ពីCCF

​លោក​ Scott Neeson ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ CCF (ឈរ)

 

 

ប្រជាជន​ក្រី​ក្រ​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ទទួល​ផ្ទះ​ចំនួន​៤១​ខ្នង​ពីCCF

 

 

 

អត្ថបទ៖ លឹម សុ​នា

រូបថត៖ ទូរសព្ទដៃ