ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ក្រុង​​ប៉ោយ​​ប៉ែ​ត ៖ ដើ​ម្បី​ជា​​ឆ្លើយ​តប​ឱ្យ​​បាន​សមស្រប​ ​ទៅ​តាម​យុ​ទ្ធ​សាស្ត្រ​របស់​ថ្នាក់ដឹកនាំ កងកម្លាំង​សមត្ថកិច្ច នៅ​ក្រុង​ប៉ោយ​
ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ចុះ​​ល្បាត​​ និងរឹត​បន្តឹង​បញ្ហា​​សណ្តាប់ធ្នាប់​សា​ធារណៈ​​នៅ​តាម​​ទីផ្សារ ក្នុង​គោលបំណង​ការ​ពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​​ឱ្យ​​មាន​ភាព​កក់​ក្តៅ ក្នុង​ការ​រស់នៅ​ប្រកប​របរ​លក់ដូរ​ចិញ្ចឹមជីវិត​ក្រុម​គ្រួសារ​ ។

ជាក់ស្តែង​ កាលពី​វេលាម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១២ មក​រា ២០១៦ នេះ​ កម្លាំង​សមត្ថកិច្ច ដែល​ដឹកនាំ​ដោយ​លោក​​ឧត្តម​សេនី​យ៍​​ត្រី សំ
ជិ​ក ស្នងការ​រង, លោក​វរសេនីយ៍​ត្រី អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក​អនុសេនីយ៍ឯក​ ​សៅ សា​រឿ​ន នាយ​ផ្នែក​សណ្តាប់​ធ្នាប់​សា​ធារ​ណៈ​ក្រុង រួម​ទាំង​កងកម្លាំង​សមត្ថកិច្ច​ប៉ូលិស​មួយ​ចំនួន​ទៀត បាន​ចុះ​ល្បាត​តាម​ទីផ្សារ នៅ​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែ​ត ​។