ថៅកែ​រំលោភ​អ្នកបំរើ​ខ្លួនឯង ទីបំផុត​ជាប់​ខ្នោះ​ប៉ូលីស

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ម៉ុង មុនី​សោភា បាន​ឲ្យ​អ្នក​សារពត៌មាន​ដឹងថា លោក​បានសម្រេច​ឃុំខ្លួន​ថៅកែ​រោង​ពុ​ម្ភ ដែល​ចាប់រំលោភ​កុមារី ជា​អ្នកបម្រើ ជា​បណ្តោះអាសន្ន​ហើយ កាលពី​ល្ងាច ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ រំលោភ​សេពសន្ថវៈ យោងតាម​មាត្រា​២៣៩​នៃ​ក្រម​ព្រហ្ម ទណ្ឌ​។​

​ថៅកែ​រោង​ពុម្ព​ម្នាក់ បាន​លែងលះ​ប្រពន្ធដើម ហើយ​យក​ក្មេងស្រី​ជា​អនីតិជន​ទៅ​នៅ​ជាមួយ ដើម្បី​ឲ្យ​មើលថែ​កូន និង​ឪពុក​ចាស់​នោះ តែ​បែរជា​ប្រព្រឹត្ត​អំពើ​មិន​គប្បី ចាប់រំលោភ​ក្មេងស្រី​ជា​អ្នកបំរើ នៅក្នុង​បន្ទប់​បានសម្រេច ។​

គួររំលឹកថា ក្នុង​សំណុំរឿង​ចាប់រំលោភ​ក្មេងស្រី ​(​អនីតិជន​)​ បំរើ ក្នុងផ្ទះ​នេះ កើត​ឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​២ ទៅ​ម៉ោង​៣ រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ​៥៦៧៨ ក្នុងភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។

កុមារី​រងគ្រោះ​មានឈ្មោះ ស​.​អ​.​ស​.​ល អាយុ​១៥​ឆ្នាំ ជា​អ្នកបំរើ នៅក្នុង​ផ្ទះ​របស់​​ជនសង្ស័យ​ឈ្មោះ ច័ន្ទ រស្មី​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​ថៅកែ​រោង​ពុម្ព​ឯកជន​មួយ និង​មាន​ទីលំនៅ​ផ្ទះកើតហេតុ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ម្តាយ​នារី​រងគ្រោះ​ប្តឹង​នគរបាល​អោយ​ចាប់ខ្លួន​៕ ​សុថា​ត់​

ថៅកែ​រំលោភ​អ្នកបំរើ​ខ្លួនឯង ទីបំផុត​ជាប់​ខ្នោះ​ប៉ូលីស