បន្លែដែលជួយ​ការពារ​ជម្ងឺ​មហារីក, ទឹកនោម​ផ្អែម, ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​ច្រើន​ជាង​ហ្នឹងទៀត!

មិត្តអ្នកអាន ទាំងអស់គ្នា ដឹងទេថា បន្លែ​ណា​មួយ ដែលជួយ​អោយ សុខភាព​របស់​យើង ប្រសើរ​ជា​ង​គេ ដោយ​ជួយ​ការពារ ជម្ងឺ​ម​ហារីក, ទឹកនោម​ផ្អែម និងជួយ​ដល់​ប្រព័ន្ធភាពស៊ាំ និងផ្នែកផ្សេងៗទៀត? នៅ​ក្នុង​ថ្ងៃនេះ ខេមបូនឹង ណែនាំ បន្លែម្យ៉ាង ដែលប្រិយមិត្ត ទាំងអស់គ្នា បានស្គាល់រួចមកហើយ ហើយក៏​មាន ប្រិយមិត្តមួយចំនួន ស្អប់មិនចូលចិត្ត បរិភោគវាផងដែរ (រួមទាំងខ្ញុំ) ក៏ប៉ុន្តែ វាជួយដល់ សុខភាព​របស់​យើង ច្រើនណាស់ ហើយសុទ្ធតែ កន្លែងសំខាន់ៗ ថែមទៀត។

បន្លែដែលជួយ​ការពារ​ជម្ងឺ​មហារីក, ទឹកនោម​ផ្អែម, ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​ច្រើន​ជាង​ហ្នឹងទៀត!

បន្លែនោះគឺ ម្រះ ភាសាអង់គ្លេសហៅថា “Bitter-melon” ដែលជាប្រភេទ បន្លែដែលមានជាតិល្វីង ហើយ​សម្បូរនៅលើលោក ហើយនេះ ក៏ព្រោះតែវា រីកលូតលាស់ បានច្រើនតំបន់ ទាំងតំបន់ដែលមានសំណើម និង​តំបន់ក្តៅ។

យ៉ាងណាមិញ ថ្វីត្បិតតែវា មានជាតិល្វីង ក៏ពិតមែន តែវាផ្តល់នូវ អត្ថប្រយោជន៍ សំខាន់ៗជាច្រើន ដល់​សុខភាពមនុស្សយើង ដោយក្នុងនោះ វាអាចជួយការពារ ជម្ងឺមហារីក, ជម្ងឺទឹកនោមផ្អែម ដែលជម្ងឺដ៏កាច​សាហាវ និងជួយគាំទ្រដល់ ប្រព័ន្ធភាពស៊ាំ របស់យើង ថែមទៀតផង។

ខាងក្រោមនេះ ជាគុណសម្បត្តិ បន្ថែមទៀត របស់ម្រះ៖

  • ជួយអោយ មានកម្លាំងខ្លាំងក្លា
  • ជាប្រភពនៃអាស៊ីដ Folic ដែលជួយកាត់បន្ថយ ការខូចខាត នៃបំពង់សរសៃរប្រសាទរបស់ទារក
  • ជួយកាត់បន្ថយជាតិស្ករ និងសម្រួលដល់អ្នកជម្ងឺទឹកនោមផ្អែម
  • ទឹក​ម្រះ ជំនួយដល់ប្រព័ន្ធភាពស៊ាំ, ការពាររាងកាយ អោយប្រឆាំង នឹងការឆ្លងមេរោគ និងជួយ​ព្យាបាល ជម្ងឺស្បែកក្រហម
  • ផ្ទុកទៅដោយ សារធាតុ Carotene ដែលជំនួយដល់ភ្នែក
  • ជួយសម្រួលដល់ ប្រព័ន្ធរំលាយអាហារ អោយកាន់តែប្រសើរ
  • ជួយសម្អាត និងបន្សាបជាតិពុល នៅក្នុងថ្លើម
  • ជួយបំបាត់ការឈឺចាប់ និងជួយចរាចរណ៍ឈាម។

បន្លែដែលជួយ​ការពារ​ជម្ងឺ​មហារីក, ទឹកនោម​ផ្អែម, ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​ច្រើន​ជាង​ហ្នឹងទៀត!

ចំពោះ លោក វេជ្ជបណ្ឌិត Dr. Frank Shallenberger M.D. ដែលជាអ្នកជំនាញ ផ្នែកជម្ងឺចាស់ជរា នៅ​ក្នុង​ម​ណ្ឌលសុខភាព Neveda Center ក្នុងរដ្ឋ California ក៏បានមានប្រសាសន៍ដែរថា ម្រះ អាចទប់​ស្កាត់ ជម្ងឺមហារីកបាន ហើយលោក ក៏បានណែនាំ អោយអ្នកជម្ងឺរបស់លោក អោយជឿជាក់ និងប្រើ​ប្រាស់ ឱសថធម្មជាតិ ជាងថ្នាំពេទ្យ ផងដែរ។

ដូចនេះ ប្រសិនបើ មិត្តអ្នកអាន បានដឹងហើយនោះ ហើយបើទោះបីជា វាមានជាតិល្វីង ខ្លាំងប៉ុណ្ណា ក៏​ដោយ អ្នកគួរតែ រៀនបរិភោគវា អោយបានច្រើន តាមដែលអាច។ សម្រាប់ខ្ញុំ នឹងចាប់ផ្តើម ពីថ្ងៃនេះ​ហើយ ចុះអ្នកវិញ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បន្លែដែលជួយ​ការពារ​ជម្ងឺ​មហារីក, ទឹកនោម​ផ្អែម, ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​ច្រើន​ជាង​ហ្នឹងទៀត!

  • ដោយ: Mai
  • 3:39 PM, 13 January
  • ប្រភព: healthyrecipeshome
  • Tag: សុខភាព