អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

គិត​មកដល់ពេលនេះ តារាចម្រៀង អ៊ុក ណា​រី​ម និង​ឆោម ឆ​ពុំ បាន​រៀបការ​ជាមួយគ្នា ប្រមាណ​ជិត​បួន​ឆ្នាំ​មកហើយ ពេលនេះ ពួកគេ​ក៏មាន​កូនប្រុស​ពីរ​នាក់​ជាចំណងដៃ​ផងដែរ ​។ ​អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ មានការ​បង្ហើប​ថា ក្រោយពី​រៀបការ អ្នក​ទាំងពីរ​ហាក់​មិនសូវ​ទទួលយក​ការងារ​ដូច មុន​នោះឡើយ​។​សូម្បីតែ​ការចេញ​ទៅ​សម្តែង​នៅក្រៅ​ស្រុក​ក៏​ពួកគេ​ប​ដិ​សេធ​ដែរ​។​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

គួរ​បញ្ជាក់ថា អ៊ុក ណា​រី​ម និង​ឆោម ឆ​ពុំ បាន​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​យ៉ាង​ធំដុំ​កាលពី​ថ្ងៃទី​២៨ -២៩ ខែមិថុនា ឆ្នាំ​២០១២ ដោយមាន​ការចូលរួម​ពី​សំណាក់ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​សម្តេច គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​កាលណោះ​ពួកគេ​ទាំងពីរ​នាក់​ក៏បាន​ទទួល​កាដូ​ផ្ទះ​វីឡា​និង​រថយន្ត​ទំនើប​មួយគ្រឿង​ពីស​ម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ទៀតផង​។​សព្វថ្ងៃ អ៊ុក ណា​រី​ម និង ឆោម ឆ​ពុំ ក៏មាន​កូន​ពីរ​នាក់​សុទ្ធតែ​ប្រុស ដែលមាន ឈ្មោះថា​វិសាល និង​វិសុទ្ធ​។​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ជីវិត​គ្រួសារ​របស់​អ្នក​ទាំងពីរ​នៅតែ​ផ្អែមល្ហែម​និង ល្អូកល្អើន ជា​ពិ​េ​សស​នៅពេល​ពួកគេ​ទាំងពីរ​បង្ហាញ​វត្តមាន​រួមគ្នា​នៅក្នុង​កម្មវិធី​មួយ​របស់​ស្ថានីយ៍ទូរទស្សន៍​បុ​ស្តិ៍ លេខ​៣​។​មានការ​សរសើរ​ពី​សំណាក់​មហាជន​ថា គូ​ស្នេ​ហ៏​មួយគូរ​នេះ សក្តិសម​គ្នា​ទាំង​ព្រម ទាំង​រូប​សម្រស់​និង​វ័យ​។​ដោយឡែក​អ្នកនាង​ឆោម ឆ​ពុំ នៅតែមាន​សម្រស់​ស្រស់ស្អាត​គ្រាន់តែ​នាង​ធាត់ ទៅតាម​លក្ខណៈ​របស់​ស្ត្រី​ដែលមាន​ស្វាមី​និង​កូន​។​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

​អ្វីដែល​គេ​បានកត់សំគាល់​នោះ ក្រោយពី​រៀបការ​រួច លោក អ៊ុក ណា​រី​ម និង ភរិយា​ហាក់​មិនសូវ បង្ហាញមុខ​នៅតាម​កម្មវិធី​ប្រគុំ​តន្ត្រី​នៅតាម​ស្ថានីយទូរទស្សន៍​ដូច​មុនៗ​ឡើយ​។​ពេលខ្លះ​កម្មវិធី​ល្មមៗ​លោក​មិន​ស្វា​គម​ន៏​ឡើយ​។​មានការ​ព្រលយ​ថា ប្តី​ប្រពន្ធ​មួយគូរ​នេះ ទទួល​តែ​កម្មវិធី​ធំៗ​និង​សំខាន់ៗ តែប៉ុណ្ណោះ​។​ប៉ុន្តែ​ក៏មាន​ការ​លើកឡើងថា មូលហេតុ ដែល​ពួកគេ​មិនសូវ​ទទួល​ការងារ​សិល្បៈ​ច្រើន​ដូច មុន ដោយសារ​ពួកគេ​ចង់​ចំណាយ​ពេលវេលា​ជាមួយ​កូនចៅ​អោយបាន​ច្រើន​។ ​ម្យ៉ា​ង​ជីវភាព​រស់នៅ​របស់ អ៊ុក ណា​រី​ម​និង ឆោម ឆ​ពុំ ក៏​ល្អប្រសើរ​ផងដែរ​។​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

​ហាក់​ខុសពី​តារា​ដទៃ គេ​កម្រ​ឃើញ អ៊ុក ណា​រី​ម និង​ ឆោម ឆ​ពុំ ចូលរួម​នៅក្នុង​កម្ម វិធី​កំសាន្ត​របស់​មិត្តភក្តិ​ក្នុង​សិល្បៈ​ណាស់​។​ សូម្បីតែ​ការសម្ភាស​សួរនាំ ពី​សំណាក់​អ្នក​សារពត៌មាន ក៏​អ្នក​ទាំងពីរ​មិន​ស្វា​គម​ន៏​ដែរ​។​ ចេ​នី​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​

អ៊ុក ណា​រី​ម -​ឆោម ឆ​ពុំ មិន​ដូច​មុន​