ដល់​ថ្នាក់​ហ្នឹង​ផង​! កូនក្រមុំ​ពាក់​មាស ប៊ិះ​បាក់ក​ស្លាប់​

​រូបថត​របស់​នារី​ម្នាក់នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​កាលពី​ថ្មីៗព្រោះតែ​មាស​ពេជ្រ​កែវកង​ដ៏​ច្រើន​ពាក់​លើ ក របស់​នាង ។​ ​រូបថត​កូនក្រមុំ​ពាក់​គ្រឿងអលង្ការ​ដ៏​មានតម្លៃ​នេះ ត្រូវបាន​គណនី​ពិធីករ​ទូរទស្សន៍​ហុងកុង​ដ៏​ល្បី Bob Lam បង្ហោះ​ចូល​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ហើយ​ចំពោះ​វត្តមាន​ពិធីករ​រូបនេះ​ទៅដល់​ពិធីមង្គលការ​នោះ គឺ​ដោយសារ​តែមាន​ការជួល​ពី​គូ​ស្វាមីភរិយា​មួយគូ​នោះ ។

ដល់​ថ្នាក់​ហ្នឹង​ផង​! កូនក្រមុំ​ពាក់​មាស ប៊ិះ​បាក់ក​ស្លាប់​

គេ​បានដឹង​ទៀតថា គ្រឿងអលង្ការ​ដ៏​ច្រើន​លើសលុប​នោះ មានតម្លៃ​មិនតិច​លាន​នោះទេ តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា វា​មានតម្លៃ​ប៉ុន្មាន​ទេ ។ មិន​ត្រឹមតែ​គ្រឿងអលង្ការ​ដែល​ពាក់​លើ ក កូនក្រមុំ​ប៉ុ​ណ្នឹ​ង​ទេ គេ​ថែមទាំង​ឃើញ​មាន​វត្ថុ​មានតម្លៃ​ជាច្រើន​ទៀត​ដែលជា​ជំនូន និង ថែមទាំង​មាន​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង​ទុក​សម្រាប់​ដឹង​កូនកំលោះ​ក្រមុំ ។​

ដល់​ថ្នាក់​ហ្នឹង​ផង​! កូនក្រមុំ​ពាក់​មាស ប៊ិះ​បាក់ក​ស្លាប់​

​គួរ​បញ្ជាក់ដែរថា មង្គលការ​ដ៏​ហ៊ឹកហ៊ាក់​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ភាគខាងត្បូង​ប្រទេស​ចិន ហើយ​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ជាច្រើន​ក៏​កំពុងតែ​ច្រណែន​ជាមួយ​កូនក្រមុំ​មួយរូប​នេះដែរ ៕ថា​វរិ​ទ្ធ (​ប្រភព ៖ ម៉ាស្សា​ប​ល​)

ដល់​ថ្នាក់​ហ្នឹង​ផង​! កូនក្រមុំ​ពាក់​មាស ប៊ិះ​បាក់ក​ស្លាប់​

ដល់​ថ្នាក់​ហ្នឹង​ផង​! កូនក្រមុំ​ពាក់​មាស ប៊ិះ​បាក់ក​ស្លាប់​