អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការងារ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​

​សៀមរាប: អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​ក្រុមការងារ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន ដើម្បី​ចុះ​ពិនិត្យ​ការងារ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ រុន​តា​ឯក ដែល​ស្ថិតនៅ​ភូមិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​
​    ​
​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា​ដំណើរ​ពិនិត្យ​ការងារ នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង ប្រសិទ្ធភាព​ការងារ ដែល​ក្រុម​គម្រោង​កំពុង​អនុវត្ត ដើម្បី​លើកតម្កើង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​ចាប់ឆ្នោត មក​រស់នៅក្នុង ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ​។​
​    ​
​ជាមួយនឹង​ដំណើរ​ពិនិត្យ​ការងារ​នេះ លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ក៏បានផ្តល់​អនុសាសន៍​សំខាន់ៗ សំរាប់​ក្រុម​គម្រោង​យកទៅអនុវត្ត​បន្ត សំដៅ​ធ្វើយ៉ាងណា​អោយ​គម្រោង​អភិវឌ្ឍន៍​នេះ ដំណើរការ​ប្រកបដោយ​ភាពជោគជ័យ និង​លើកតម្កើង​ជីវភាព​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរ​។

​ក្រៅពី​ស្តាប់​បទ​បង្ហាញ​អំពី​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ រុន​តា​ឯក រួចមក​លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​ទីតាំង​សំខាន់ៗ ដូចជា សួនច្បារ​មុខ​សាលារៀន ចម្ការ​គំរូ និង​ទីតាំង​អនុវត្ត​គម្រោង​មួយចំនួនទៀត​។​
​    ​
​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ត្រូវបាន​រៀបចំឡើង ដើម្បី​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឧទ្យាន​អង្គរ ចង់​បំបែក​គ្រួសារ ចាប់ឆ្នោត​មក​រស់​នៅតាម​គោលការណ៍​ស្ម័គ្រចិត្ត​។ ការរៀបចំ​ភូមិ​នេះ​ឡើង គឺ​ដើម្បី​បញ្ចៀស​ការកើនឡើង​នៅ​ចំនួន​ខ្នង​ផ្ទះ ក្នុង​ឧទ្យាន​អង្គរ​ដែល​អាចធ្វើ អោយ​ប៉ះពាល់​ដល់​បេតិកភណ្ឌ​។ ចាប់តាំងពី​ពេល​បង្កើត​មក​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នក ទទួលបន្ទុក​រៀបចំ​និង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​មួយ​នេះ​៕

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការងារ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការងារ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការងារ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​
​រូបភាពៈ លោក ស៊ុំ ម៉ាប់ ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការងារ​នៅ​ភូមិ​ធម្មជាតិ រុន​តា​ឯក គូលែន​