ជនជាតិ​ស្វ៊ីសលុតជង្គង់​សុំទោស​ពលរដ្ឋ​ខ្មែរ បន្ទាប់ពី​យកលុយ​ក្រដាស​១០០​រៀល​រុំ​ធ្វើ​បារី​ជក់

ព្រះសីហនុ: ហេតុការណ៍​នេះ​ទំនង​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០១៦ នេះក្រោយពី​បងប្រុស​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Sambath Meas បង្ហោះចែកចាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី ១៣ មករា ឆ្នាំ​២០១៦​នេះ​។​

 បុរស​ជនជាតិ​ស្វ៊ី​ស ដែល​ទំនងជា​អ្នកទេសចរ បានធ្វើការ​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជាដែល​រស់នៅ​ទីក្រុង​ព្រះសីហនុ បន្ទាប់ពី​រូបគេ​បាន​យក​ក្រដាស ១០០ រៀលយកទៅ​រុំ​ធ្វើ​បារី​ជក់​។​

​ទង្វើ​នេះ​ត្រូវបាន​ពលរដ្ឋ​ចាត់ទុកថា​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ ចំពោះ​រូបិយវត្ថុ​កម្ពុជានិង​ជាការ​ប្រមាថ​ផងដែរ​ដល់​ម្ចាស់​ទឹកដី​។ តែ​ទោះយ៉ាងណា ពលរដ្ឋ​បានទទួលយក​ការសុំ​ទោស​ពី​ជនជាតិ​ស្វ៊ី​សម្នាក់​នោះ ក្រោយពី​រូបគេ​ដឹង​កំហុស និងលុតជង្គង់​សំពះសុំទោស​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​។​

​មាន​អ្នក​បញ្ចេញមតិ​ខ្លះ​នៅក្នុង Post របស់​បងប្រុស​ខាងលើ​បាន​លើកឡើងថា វា​ជាការល្អ​ហើយ​ដែល​បងប្អូន​ជនបរទេស​ចេះ​ទទួលស្គាល់​កំហុស​។ តើ​ប្រិយមិត្តទាំងអស់គ្នា​យល់​យ៉ាងណាដែរ​? ៕​

ជនជាតិ​ស្វ៊ីសលុតជង្គង់​សុំទោស​ពលរដ្ឋ​ខ្មែរ បន្ទាប់ពី​យកលុយ​ក្រដាស​១០០​រៀល​រុំ​ធ្វើ​បារី​ជក់

ជនជាតិ​ស្វ៊ីសលុតជង្គង់​សុំទោស​ពលរដ្ឋ​ខ្មែរ បន្ទាប់ពី​យកលុយ​ក្រដាស​១០០​រៀល​រុំ​ធ្វើ​បារី​ជក់

ជនជាតិ​ស្វ៊ីសលុតជង្គង់​សុំទោស​ពលរដ្ឋ​ខ្មែរ បន្ទាប់ពី​យកលុយ​ក្រដាស​១០០​រៀល​រុំ​ធ្វើ​បារី​ជក់

  • ជនជាតិ​ស្វ៊ីសលុតជង្គង់​សុំទោស​ពលរដ្ឋ​ខ្មែរ បន្ទាប់ពី​យកលុយ​ក្រដាស​១០០​រៀល​រុំ​ធ្វើ​បារី​ជក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/13  Category:ក្នុងស្រុក