គ.ជ.ប នឹងពិគ្រោះ យោបល់ លើសេចក្ដី ព្រាងបទបញ្ជា និងនីតិវិធី ២៨មករា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) នៅរសៀល ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ បានប្រកាស ថានឹងបើកកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់គ.ជ.ប ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី១៣ មករា នេះ បានឲ្យដឹងថា "នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០១៦ វេលាម៉ោង ៨ព្រឹក គ.ជ.បនឹងរៀបចំកិច្ច ប្រជុំពិគ្រោះយោបល់លើ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជី បោះឆ្នោតថ្មីឆ្នាំ ២០១៦ រយៈពេល១ថ្ងៃ នៅសាលប្រជុំ នៃភោជនីយ ដ្ឋានទន្លេបាសាក់២ (ក្បែរស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ "។

ប្រភពដដែលបន្ថែមថា កិច្ចប្រជុំនេះមាន ការចូលរួមពីថ្នាក់ដឹកនាំ គ.ជ.ប មន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.បនិង មន្រ្តីលធ/ខប តំណាងការិយាល័យ ឧត្តមស្នងកា រអង្គការសហ ប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា តំណាងគណបក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល ស្ថាប័ន អង្គទូត ជំនាញការជប៉ុន និងជំនាញការអឺរ៉ុប សរុបទាំងអស់ចំនួន ១៨៥នាក់៕