ក្រុមហ៊ុនហ្វឺស ខេមបូឌា ផ្តល់ដំណោះ ស្រាយបច្ចេកវិទ្យា ជូនស្ថាប័ននានា ក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវ

ភ្នំពេញ ៖ ក្រុមហ៊ុនហ្វឺស ខេមបូឌា បានសហការ ជាមួយក្រុមហ៊ុន Wincor Nixdorf ដែលជាដៃគូរពាណិជ្ជកម្ម ក្នុងការផ្តល់ប្រព័ន្ធម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ម៉ាស៊ីន ATM) អស់រយៈពេលជាង ៨ ឆ្នាំ ទៅឲ្យស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ។

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនហ្វឺស ខេមបូឌា បានរៀបចំកម្មវិធីពិភាក្សា អាហារពេលព្រឹក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព នៃម៉ាស៊ីនអេធីអឹម ពីស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ដើម្បីបង្ហាញជូននូវប្រព័ន្ធការពារសុវត្ថិភាព របស់ម៉ាស៊ីនអេធីអឹម របស់ក្រុមហ៊ុន Wincor Nixdorf ដែលមានឈ្មោះថា Terminal Security ជាប្រភេទ Software ដែលអាចពង្រឹង និងការពារប្រព័ន្ធសុវត្ថិភាពអេធីអឹម ដូចជា Hard disk encryption, Access Protection និង Intrusion Protection ព្រមទាំង Solutions ផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនអេធីអឹម។

ក្នុងកម្មវិធីនេះដែរ អ្នកតំណាងរបស់ក្រុមហ៊ុន Wincor Nixdorf បានបង្ហាញពីអត្ថប្រយោជន៍ និង case study ដែលអតិថិជនក្នុងតំបន់បានជ្រើសរើសបច្ចេកវិទ្យានេះ ក្នុងការការពារម៉ាស៊ីនអេធីអឹម របស់ពួកគាត់។ ក្នុងនោះផងដែរ ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វឺស ខេមបូឌា លោក Rob Grantham ក៏បានមាន ប្រសាសន៍ថា ប្រព័ន្ធសុវត្ថិភាព គឺមានសារះសំខាន់ណាស់សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ដោយមើលឃើញពី សារះសំខាន់ និងតម្រូវការចាំបាច់ក្នុងការការពារស្ថាប័នពីហានិភ័យនានា យើងបានបញ្ជូនអ្នកជំនាញរបស់យើង ទៅសិក្សា ជាមួយក្រុមហ៊ុន Wincor Nixdorf ដើម្បីឲ្យមានលទ្ធភាពក្នុងការ Implement និង Support ទៅលើប្រព័ន្ធសុវត្ថិភាពនេះ ៕