គ្រូបង្រៀនម្នាក់ឈ្នះ 5ម៉ឺនដុល្លារតាមរយៈ ការផ្ញើសារផ្សងសំណាង ពីសែលកាត

ភ្នំពេញ៖ បុរសម្នាក់ជាគ្រូបង្រៀន រស់នៅក្នុងខេត្ដព្រៃវែង មានភព្វសំណងយ៉ាងល្អ បានឈ្នះប្រាក់រង្វាន់តាមរយះ ការផ្ញើសារឈ្នះរង្វាន់ជារៀង រាល់ថ្ងៃពីក្រុមហ៊ុន សែលកាត ចំនួន 5ម៉ឺនដុល្លារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ កន្លងមក។

អ្នកឈ្នះប្រាក់រង្វាន់ធំ រហូតដល់ 5ម៉ឺនដុល្លារ រូបនេះមានឈ្មោះ ផន ផាន សព្វថ្ងៃរស់នៅ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ក្រុមហ៊ុនសែលកាត បានធ្វើការប្រគល់រង្វាន់ ជូនអ្នកឈ្នះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ផងដែរ។

ក្នុងទឹកមុខយ៉ាងសប្បាយ រីករាយជាមួយក្រុមគ្រួសារ អ្នកឈ្នះប្រាក់រង្វាន់រូបនេះ បានប្រាប់ឱ្យដឹងថា គាត់ពិតជាសប្បាយ រីករាយខ្លាំងណាស់ ពីព្រោះថា ប្រាក់រង្វាន់នេះពិតជាជួយ ដល់ជីវភាពគាត់ឱ្យបានធូរធា ហើយគាត់មិននឹក ស្មានដល់ដែរថា អាចឈ្នះប្រាក់រង្វាន់ ដ៏ច្រើនបែបនេះ ដែរកាលពីមុនមក។ ប្រាក់រង្វាន់ដ៏ច្រើននេះ គាត់នឹងយកទៅធ្វើការ បែងចែករកស៊ី និងមួយផ្នែកសម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារ កូនរៀន។

អ្នកឈ្នះរង្វាន់រូបនេះ បានឱ្យដឹងបន្ថែមថា “ខ្ញុំបានចូលរួមធ្វើការផ្ញើសារនេះ ដោយសាកល្បងមើល ជាបន្តបន្ទាប់ ទីបំផុតនៅថ្ងៃនេះខ្ញុំបានឈ្នះ ប្រាក់រង្វាន់យ៉ាងពិត ប្រាកដមែន។ បើបងប្អូនចង់ឈ្នះរង្វាន់ ដូចខ្ញុំអាចធ្វើការសាកល្បង បានតាមរយះ ទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ឬផ្ញើសារទៅ ”10K” ទៅលេខ ៨៨៨៨ នឹងទទួលបានលេខកូដ ៦ខ្ទង់ ក្នុងការចូលរួមកម្មវិធី នេះផងដែរ”។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនសែលកាតនៅ តែបន្តការចែករង្វាន់ ដល់អតិថិជនរបស់ ខ្លួនជាបន្តបន្ទាប់នឹងជា រៀងរាល់ថ្ញៃផងដែរ៕

គ្រូបង្រៀនម្នាក់ឈ្នះ 5ម៉ឺនដុល្លារតាមរយៈ ការផ្ញើសារផ្សងសំណាង ពីសែលកាត