កម្ពុជា​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​ផ្លូវការ​

​ប្រទេស​វៀតណាម​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ បានប្រកាស​ផ្ទេរតំណែង​នេះ ដល់​កម្ពុជា​ផ្លូវការ​ហើយ​នៅថ្ងៃនេះ​។ ការប្រកាស​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី ២២ នៅ​ភ្នំពេញ​នា​ថ្ងៃ​ពុធ​នេះ​។​

​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​កម្ពុជា​ដឹកនាំ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​សម្រាប់​អភិវឌ្ឍន៍​ទន្លេមេគង្គ​។ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គកម្ពុជា​​លោក តែ ណា​វុ​ធ បាន​ថ្លែងថា តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​នេះ វៀតណាម​បាន​ផ្ទេរ​ឲ្យ​កម្ពុជា​តាំងពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៥ មក​ម្លេះ តែ​ទើបតែ​ធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី ២២ នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦ ។​

​លោក តែ ណា​វុ​ធ បន្តថា កន្លងមក​ផ្អែក​តាម​បទបញ្ជាផ្ទៃក្នុង​នៃ​គណៈកម្មការ​នេះ ប្រទេស​ដែល​ទទួល​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​មាន​រយៈពេល ១ ឆ្នាំ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែកក្កដា រហូតដល់​ចុងខែ​មិថុនា នៃ​ឆ្នាំ​បន្ទាប់​។ តែ​អង្គប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅថ្ងៃនេះ បានសម្រេច​កែ​បទបញ្ជា​ផ្ទៃក្នុង​នៃ​គណៈកម្មការ​នេះ ដោយ​កំណត់ថា ប្រទេស​ជា​សមាជិក​អាច​ធ្វើជា​ប្រធាន​ប្តូរ​វេន​រយៈពេល ១ ឆ្នាំ ចាប់ពី​ថ្ងៃទី ១ មករា ដល់​ចុងខែ​ធ្នូ​នៃ​ឆ្នាំ​បន្ទាប់​។

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ទន្លេមេគង្គ​ដែល​ដឹកនាំ​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅថ្ងៃនេះ ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ទាំង ៤ មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម បានសម្រេច​ពី​យន្តការ​បង់ប្រាក់​វិភាគទាន​នៃ​រដ្ឋ​សមាជិក​ដល់​គណៈកម្មកា​រ​នេះ និង​ផែនការ​យុទ្ធសាស្ត្រ​គណៈកម្មការ​ទន្លេមេគង្គ​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២០ ផងដែរ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​