៤គូសំខាន់ៗ ជួបគ្នានារាត្រី ទៀបភ្លឺថ្ងៃទី១៤ ខែមករា

ក្រុងឡុងដ៏៖ ព្រឹត្តិការណ៍បាល់ ទាត់ក្នុងក្របខណ្ឌ Premier League នៅរាត្រីទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នេះ មាន៤គូសំខាន់ៗ ដោយសុទ្ធតែក្លឹបជើងខ្លាំង ក្នុងលីកកំពូលរបស់អង់គ្លេស ក្នុងនោះមានតោខៀវ Chelsea ក្លឹប មេឃខៀវ Manchester City ក្លឹប ហង្សក្រហម Liverpool ក្លឹប កាំភ្លើងធំ Arsenal និង ក្លឹប Leicester City ។

ក្នុងនោះ ក្លឹប Chelsea ជួប West Bromwich Albion និង ក្លឹប Manchester City ជួប Everton នៅម៉ោង ២៖៤៥នាទី , ក្លឹប Liverpool ជួប Arsenal និង Tottenham Hotspur ជួប Leicester City ប្រកួតនៅម៉ោង០៣៖០០នាទី។

ក្លឹបដែលទស្សនិកជន ចង់តាមដាននៅរាត្រីទៀបភ្លឺ នេះគឺការជួបគ្នារវាងក្លឹប Liverpool ជួប Arsenal ហើយនិងក្លឹប Tottenham Hotspur ជួប Leicester City ព្រោះថានៅរាត្រីនេះក្លឹប Leicester City ដាច់ខាតត្រូវតែឈ្នះដើម្បី ឈរលើកំពូលតារាង ក្នុងលីកធំរបស់អង់គ្លេស ហើយត្រូវបន់ឲ្យក្លឹប កាំភ្លើងធំចាញ់ ហង្សក្រហម ។

បើតាមការទស្សន៍ជាមឋមក្លឹប Leicester City អាចនឹងយកឈ្នះក្លឹប Tottenham Hotspur ក្នុងលទ្ធផល ២-១ ខណៈដែល ហង្សក្រហម អាចយកឈ្នះក្លឹប Arsenal ៣-១ ៕

៤គូសំខាន់ៗ ជួបគ្នានារាត្រី ទៀបភ្លឺថ្ងៃទី១៤ ខែមករា

៤គូសំខាន់ៗ ជួបគ្នានារាត្រី ទៀបភ្លឺថ្ងៃទី១៤ ខែមករា

  • ៤គូសំខាន់ៗ ជួបគ្នានារាត្រី ទៀបភ្លឺថ្ងៃទី១៤ ខែមករា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/13  Category:កីឡា