១០ចំណុច​ប្រុស​ៗត្រូវ​ចៀសវាង ពេល​ណាត់​ជួប​មិត្តស្រីថ្ងៃ​ដំបូង


១០ចំណុច​ប្រុស​ៗត្រូវ​ចៀសវាង ពេល​ណាត់​ជួប​មិត្តស្រីថ្ងៃ​ដំបូង

ថ្ងៃ​ណាត់​ជួប​ នឹង​មនុស្ស​ខ្លួន​ស្រលាញ់លើក​ដំបូង ជា​វេលា​​មួយ​ ធ្វើ​ឲ្យ​ភ័យ​ផង​ អរ​ផង សប្បាយ​ចិត្ត​ផង តែ​ក៏​ពិបាក​ចិត្ត​ផង។ ចំពោះ​អ្វី​ដែល​សំខាន់ គឺ​គេ​ត្រូវ​ចេះ​រៀប​ចំ​ខ្លួន​សម្រាប់​ ថ្ងៃ​ពិសេស​នោះ។ តាម​រយៈ ចំណុច​​មួយ​ចំនួន​ខាង​ក្រោម បុរសៗ​​គួរ​ដឹង​សម្រាប់​ត្រៀម​ខ្លួន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ក្នុង​ថ្ងៃ​ដំបូង។​

 

១. កុំ​ទៅ​ដោយ​​ដៃ​ទទេ

ប្រាកដ​ណាស់​ ទៅ​ជួប​គេ​ថ្ងៃ​ដំបូង​ មិន​គួរ​ទៅ​ដោយ​​មិន​បាន​​ទិញ​អ្វី​ជា​អំណោយ​​ជូន​គេ​នោះ​ទេ ទោះ​អ្នក​គិត​ថា​ជា​រឿង​​មិន​ចាំ​បាច់​ក៏​ដោយ។ នារី​ៗ​ចូល​ចិត្ត​​ភាព​ភ្ញាក់ផ្អើល បើ​អ្នក​ទៅ​ដោយ​គ្មាន​អ្វី​សោះ​នោះ គឺ​បង្ហាញ​ថា​អ្នក​មិន​ខ្វាយ​ខ្វល់​​យក​ចិត្ត​ទុក​ដាក់​ពី​​នាង ធ្វើ​ឲ្យ​នាង​អន់​ចិត្ត​បន្តិច​ក៏​ថា​បាន។

 

១០ចំណុច​ប្រុស​ៗត្រូវ​ចៀសវាង ពេល​ណាត់​ជួប​មិត្តស្រីថ្ងៃ​ដំបូង
 

២. កុំ​ភ្លេច​សរសើរ​នាង​​​

នរណា​មិន​ចង់​បាន​​ការ​សរសើរ​ ចំពោះ​អ្វី​​ដែល​ខ្លួន​ធ្វើ​បាន​ល្អ? បើ​អ្នក​ពិត​ជា​ចាប់​អារម្មណ៍​លើ​នាង​ កុំ​ភ្លេច​សរសើរ​នាង។ សរសើរ​​ពី​ឥរិយាបថ​ល្អ​របស់​នាង អត្តចរិត សំឡេង ស្នាម​ញញឹម…អ្វី​ទាំង​អស់​ដែល​នាង​​ពូកែ ប៉ុន្តែ​ត្រូវ​ចាំ​ថា​​មិន​មែន​បញ្ជោរ​​នាង​ខុស​​ពី​ការ​​ពិត​នោះ​ទេ។

 

៣. ការ​អួត​សម្ញែង​ទ្រព្យ​សម្បត្តិ​ ជា​ការ​គិត​ខុស

មិត្ត​បុរស​ៗ​មួយ​ចំនួន​យល់​​ថា របស់​របរ​ទំនើប​ៗ លុយ​ច្រើន ឋានៈ​ខ្ពស់​ ជា​ការ​ទាក់​ទាញ​នារី​ៗ ប៉ុន្តែ​មិន​មែន​ដូច្នោះ​ទាំង​អស់​ទេ។ នារី​មួយ​ចំនួន​គឺ​ស្រលាញ់​​ដៃ​គូ​របស់​នាង​ដោយ​​ចិត្ត​ស្មោះ ដូច​នេះ​​​ អ្នក​ត្រូវ​ដឹង​​ពី​អត្តចរិត​ខ្លះ​ៗ​របស់​នាង​ដែរ បើ​នាង​មិន​​ចូល​ចិត្ត​​បុរស​ចាយ​លុយ​ហ៊ឺហា ដូច​នេះ​កុំ​ព្យាយាម​ធ្វើ​ផ្ទុយ​ពី​​ចំណូល​ចិត្ត​នាង​អី។

 

៤. ឥរិយាបថ​មិន​សមរម្យ

មិន​ថា​ទាំង​ថ្ងៃ​ជួប​នាង​ដំបូង ឬ​​​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ផ្សេង​ទៀត អ្នក​មិន​គួរ​បង្ហាញ​​ចរិត​​ក្រអឺតក្រទម​ ឥរិយាបថ​មិន​សមរម្យ​​ដាក់​នរណា​ម្នាក់​នោះ​ទេ។ ឧទាហរណ៍​​ថា អ្នក​​ណាត់​​នាង​ទៅ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​មួយ…កំពុង​តែ​ញ៉ាំ​អាហារ ស្រាប់​តែ​អ្នក​បម្រើ​ធ្វើ​កំពប់​ទឹក​លើ​ នារី​ដែល​អ្នក​ស្រលាញ់ ទោះ​អារម្មណ៍​អ្នក​ខឹង តែ​មិន​គួរ​បញ្ចេញ​អាការៈ​​ក្រេវក្រោធ​ទៅ​គេ​នោះ​ទេ នាង​អាច​គិត​មិន​ល្អ​លើ​អ្នក​ ធ្វើ​ឲ្យ​ទំនាក់​​ទំនង​​ប្រេះ​ឆា។

 

១០ចំណុច​ប្រុស​ៗត្រូវ​ចៀសវាង ពេល​ណាត់​ជួប​មិត្តស្រីថ្ងៃ​ដំបូង
 

៥. អៀន​ពេក ឬ ហ៊ាន​ពេក

ទៅ​ជួប​គេ​ថ្ងៃ​ដំបូង អ្នក​ត្រូវ​ប្រាកដ​ថា មិន​មែន​ជា​មនុស្ស​ប្រុស​អៀន​នឹង​មនុស្ស​ស្រី​នោះ​ទេ។ ឬកពារ​​ម៉ឺងម៉ាត់ កុំ​​មាន​អារម្មណ៍​ភ័យ​​ពេល​​នាង​អង្គុយ​ក្បែរ តែ​ក៏​មិន​​ត្រូវ​ហ៊ាន​ពេក​ដែរ ពេល​ខ្លះ​អ្នក​ហ៊ាន​សួរ​សំណួរ​ច្រើន​ពេក​ទៅ​នាង ធ្វើ​ឲ្យ​បរិយាកាស​​មិន​ល្អ​កើត​ឡើង។

 

៦. សំលៀក​បំពាក់​មិន​ស្អាត​បាត​​​​​

ទោះ​នាង​​ស្រលាញ់​បុរស​ដោយ​ចិត្ត​ស្មោះ​​មែន តែ​​អ្នក​ក៏​ត្រូវ​គិត​ថា កុំ​ធ្វើ​ឲ្យ​នាង​ខ្មាស​គេ​ដែរ។ សំលៀកបំពាក់​​ស្អាត​បាត​ សមរម្យ​ ស្រប​តាម​ទី​កន្លែង​ណាត់​ជួប ជា​ការ​ប្រសើរ​ ចៀស​វាង​សំលៀក​បំពាក់​មិន​សមរម្យ(​ ខោ​មិន​ខោ អាវ​មិន​អាវ)។

៧. កុំ​ទៅ​​យឺត

បើថា​ណាត់​​នាង​ជួប​ម៉ោង ៥:៣០​នាទី ល្ងាច គឺ​មិន​ត្រូវ​ទៅ​យឺតជាង​​នោះ​ទេ។ ការ​គោរព​ពេល​វេលា​គឺ​បង្ហាញ​ថា អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​​នាង បើ​ទៅ​យឺត​ក៏​ត្រូវ​ប្រាប់​ហេតុផល​សមរម្យ​ដែរ​ កុំ​ឲ្យ​គេ​ក្លាយ​ជា​កប៉ាល់​ភ្លើង។

៨. កុំរវល់​នឹង​ទូរសព្ទពេក

ជា​ថ្ងៃ​ពិសេស​មួយ​ ចំពោះ​ទូរសព្ទ ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង ដែល​អាច​រោទ៍​​រំខាន​​​បរិយាកាស​អ្នក​និង​នាង​ក៏​ថា​បាន ហើយ​បើ​មិន​ចាំ​បាច់ មិនត្រូវ​យក​មក​ចុច​នេះ​ចុចនោះ ហើយ​ទុក​នាង​ចោល​នោះ​ទេ។ ដាក់ Silent សំឡេង​ញ័រ​ បើ​ខាន​មិន​បាន អ្នក​អាច​សុំ​នាង​ ២​ទៅ​៣​នាទី​ ឆ្លើយ​តប​ទូរសព្ទ។

 

៩. កុំ​ព្យាយាម​លូកលាន់​រាងកាយ​របស់​នាង

ឥរិយាបថ​សមរម្យ​ថ្លៃ​ថ្នូរ គោរព​នាង​ជា​នារី នឹង​ធ្វើ​ឲ្យ​នាង​គោរព​ស្រលាញ់​ និង​ឲ្យ​តម្លៃ​លើ​អ្នក​វិញ​ដែរ។ ព្យាយាម​ស្វែង​យល់​ពី​នាង​សិន ចៀសវាង​ការ​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​នាង​យល់ថា​អ្នក​មិន​ឲ្យ​តម្លៃ​លើ​រូប​នាង។

 

១០ចំណុច​ប្រុស​ៗត្រូវ​ចៀសវាង ពេល​ណាត់​ជួប​មិត្តស្រីថ្ងៃ​ដំបូង
 

១០. កុំ​សួរ​​នាង​ពី​សង្សារ​ចាស់
ប្រសិន​បើ​នាង​មិន​រំឭក អ្នក​មិន​ចាំ​បាច់​សួរនាំ​ជីក​ឫស​គល់ពីរឿង​នេះ ឡើយ​ព្រោះ​វា​អាច​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ល្អ​ពេល​នឹក​ឃើញ​រឿង​ចាស់ៗ ដែល​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ថ្ងៃ​ពិសេស​របស់​អ្នក​ក្លាយ​ជា​អាប់អួរ ៕

 

ចុះ​មិត្ត​បុរស​ៗ ធ្លាប់​មាន​បទ​ពិសោធន៍​ ​មាន​វិធីសាស្ត្រ​អ្វី​ផ្សេង​ទៀត​ ក្នុង​ថ្ងៃ​ណាត់​ជួប​ដំបូង? ចែក​រំលែក​ប្រាប់​ Sabay ផង​ណា !​

 

ចុចអាន៖ ៦​យ៉ាង ​ស្រីៗ​មិន​គួរ​ធ្វើ​​ ពេល​ណាត់​ជួប​មិត្ត​ប្រុស​ថ្ងៃ​ដំបូង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ listcrux

​​​​​​​​​​