សារ​ក្រើនរំលឹក​ម្តងទៀត ៖ កុំ​ប្រើ​ទូរស័ព្ទ ពេល​កំពុង​សាក​ថ្ម​

សារ​ក្រើនរំលឹក​ម្តងទៀត ៖ កុំ​ប្រើ​ទូរស័ព្ទ ពេល​កំពុង​សាក​ថ្ម​

​កុំ​ហៅ​ទូរស័ព្ទ​ចេញ ពេល​កំពុង​សាក​ថ្ម​!

​ចំណាយ​ពេល​អាន​វា​ម្តងទៀត ដើម្បី​ថែរក្សា​សុវត្ថិភាព និង​អាយុជីវិត​របស់​អ្នក​!

​ពីរ​បី​ថ្ងៃមុន​នេះ នារីម្នាក់​បាន​លើក​ទូរស័ព្ទ​និយាយ ពេល​កំពុង​សាក​ថ្ម ហើយ​ភ្លាមៗ​នោះ គាត់​ក៏​បាន​ឃើញ​អណ្តាតភ្លើង​ឆេះ​តិចៗ នៅ​កន្លែង​សាក​ថ្ម​។ គាត់​ក៏​បោះ​ទូរស័ព្ទ​ចោល​ភ្លាម​។ មួយសន្ទុះ​ក្រោម​មក ទូរស័ព្ទ​ក៏​បាន​ផ្ទុះឡើង​។ សំណាង​ហើយ ដែល​គាត់​មិន​មាន​បញ្ហា​អ្វី​កើតឡើង​។​

​ដំណឹង​នេះ ចាត់ទុក​ជា​សារ​ព្រមាន​ម្តង​ទៀត ដល់​យុវវ័យ​ដែល​ងប់ នឹង​ការលេង​ទូរស័ព្ទ​។ ជាមួយគ្នា​នេះ​ផង​ដែរ អ្នក​ប្រហែលជា​គិតថា បើ​សាក​តាម​ថ្ម​ជំនួយ (Power Bank) ប្រហែលជា​មិន​អី​នោះ​ទេ ប៉ុន្តែ អ្នក​ច្បាស់​ជា​គិត​ខុស​ហើយ​។ អ្វី​ក៏ដោយ ឲ្យតែ​ទាក់ទង​នឹង​ថ្ម ឬ​ថាមពល គឺ​វា​មានឱកាស​ជា​បង្ក​គ្រោះថ្នាក់ (​ផ្ទុះ​) ទាំងអស់​។​

​ដូច្នេះ ដើម្បី​សុវត្ថិភាព នៅពេល​សាក​ថ្ម​ទូរស័ព្ទ អ្នក​គួរតែ ៖
-​    ​ដាក់​វាឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​
-​    ​កុំ​ប្រើប្រាស់ កុំ​លេង កុំ​ផ្ញើរ​សារ កុំ​ទូរស័ព្ទ ... និយាយ​រួម កុំ​ប៉ះ​ទូរស័ព្ទ ពេល​កំពុង​សាក​ថ្ម​
-​    ​ត្រូវ​ប្រាកដថា កន្លែង​សាក​ថ្ម មិន​ក្តៅ​ខ្លាំង​ពេក ឬ​មាន​ជាតិ​សំណើម​ឡើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។