ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ ឃ្លំាងស្តុកកន្ទក់និង​ក្បាលត្រីមួយកន្លែងបាន​ត្រូវភ្លើងឆេះបំផ្លាញទំាងស្រុង ​នៅម៉ោង៣និង៣០នាទីរសៀល​ថ្ងៃទី១៣មករានេះ ​ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ​ខណ្ឌព្រែកព្នៅ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ អគ្គិភ័យដែលបណ្តាលមកពីទុស្សេខ្សែភ្លើង​នេះបានបំផ្លាញឃ្លំាងទំហំ​ ១០X២២០ម៉ែត្រ​ ក្នុងនោះ​ខូចខាតកន្ទក់១០០តោន​ ម៉ាស៊ីនលាយកន្ទក់៥គ្រឿង​ ម៉ូទ័រ២គ្រឿង ​ត្រីនុយ៤០តោន ​ដែកទំហំ១២លី ១០០ដើម​ និងសម្ភារមួយចំនួនទៀត ​។ សេចក្តីរាយការណ៍​បានបន្តថា មកដល់ម៉ោង៤និង៣០នាទី​រសៀលថ្ងៃពុធដដែល​ អគ្គិភ័យខាងលើបានរលត់ទំាងស្រុង​ហើយបន្ទាប់ពីសមត្ថកិច្ចប្រើបា្រស់​រថយន្តពន្លត់អគ្គិភ័យ៥គ្រឿង​ (រថយន្តក្រុម​ហ៊ុន​តេលា៣គ្រឿង) ​ដើម្បីអន្តរាគមន៍បាញ់​ពន្លត់នោះរួចមក ។

ប្រភពបន្តថា ​ម្ចាស់ឃ្លំាងឈ្មោះ ​ឌឹម កែវឡាយ​ ភេទប្រុសអាយុ៥៨ឆ្នាំ​ មានទីលំនៅក្នុងសង្កាត់-ខណ្ឌព្រែកព្នៅ ។​ យ៉ាងណាក៍ដោយហេតុការណ៍ ពុំបានបណ្តាលឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះអ្នកជិតខាងនោះទេ​ ហើយក៍ពុំមានមនុស្សណា​ម្នាក់​ស្លាប់ឬរងរបួសនោះដែរ៕