មិនគួរឲ្យជឿ! ឆ្នោតរង្វាន់ធំ នៅអាមេរិក ទឹកប្រាក់ ឡើងដល់ ១,៥ពាន់ លានដុល្លារ អត់ទាន់ មានអ្នកឈ្នះ

សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ ទឹកប្រាក់ នៃឆ្នោតរង្វាន់ធំ របស់ក្រុមហ៊ុន “Powerball” ក្នុងសហរដ្ឋអាមេរិក បានកើនឡើង រហូតដល់ទៅ ១,៥ពាន់ លានដុល្លារអាមេរិក ខណៈទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានក្លាយទៅជា ប្រាក់រង្វាន់ធំបំផុត នៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជា ប្រាក់រង្វាន់ធំបំផុត លើពិភពលោក សម្រាប់អ្នកឈ្នះ តែម្នាក់គត់។

មិនគួរឲ្យជឿ! ឆ្នោតរង្វាន់ធំ នៅអាមេរិក ទឹកប្រាក់ ឡើងដល់ ១,៥ពាន់ លានដុល្លារ អត់ទាន់ មានអ្នកឈ្នះ

បើតាមសំដី អ្នកនាំពាក្យ របស់គណៈកម្មាការឆ្នោត នៃរដ្ឋតិចសាស់ គឺអ្នកស្រី Kelly Cripe បានឲ្យដឹងថា ការលក់សំបុត្រឆ្នោត បានកើនឡើង យ៉ាងខ្លាំង កាលពីថ្ងៃច័ន្ទ ទី១១ កន្លងទៅនេះ ដោយសារតែ ប្រាក់រង្វាន់ ដ៏ច្រើនលើសលុប សរុបចំនួន ១,៥ពាន់ លានដុល្លារអាមេរិក នោះ។

គួរបញ្ជាក់ផងដែរថា ការចាប់ឆ្នោតផ្សងសំណាង របស់ក្រុមហ៊ុន Powerball នឹងធ្វើឡើង នៅថ្ងៃពុធ ទី១៣ ស្អែកនេះ នៅក្នុងរដ្ឋចំនួន ៤៤ និង ដែនដីចំនួន ២ផ្សេងទៀត របស់សហរដ្ឋអាមេរិក ខណៈអ្នកមានសំណាង អាចឈ្នះ គឺមានតែម្នាក់ប៉ុណ្ណោះ។

បើតាមសមាគមឆ្នោត Multi-State Lottery Association បានឲ្យដឹងថា ប្រាក់រង្វាន់ធំនោះ នឹងមានតម្លៃសរុប ចំនួន ៩៣០លាន ដុល្លារអាមេរិក ប្រសិនបើអ្នកឈ្នះ ជ្រើសយក សាច់ប្រាក់សុទ្ធភ្លាមៗ ជំនួសឲ្យ ការចំណាយ រយៈពេល ២៩ឆ្នាំ៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • មិនគួរឲ្យជឿ! ឆ្នោតរង្វាន់ធំ នៅអាមេរិក ទឹកប្រាក់ ឡើងដល់ ១,៥ពាន់ លានដុល្លារ អត់ទាន់ មានអ្នកឈ្នះ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/13  Category:ក្នុងស្រុក