Kane ជាកីឡាករសំខាន់សម្រាប់ជំនួប Spurs និង Leicester យប់នេះ

Harry Kane ជឿថា ការប្រកួតរវាង មាន់ខ្នាយមាស Tottenham Hotspurs ជាមួយក្រុមកំពុងឡើងជើង Leicester ក្នុងការប្រកួត FA Cup នៅរាត្រីថ្ងៃពុធនេះ នឹងផ្តល់ជាគន្លឹះដ៏សំខាន់មួយ សម្រាប់លទ្ធផលនៅការប្រកួត Premier League វាងក្រុមទាំងពីរ។

kaneក្រុមរបស់លោក Claudio Ranieri នឹងត្រូវធ្វើដំណើរមកកាន់កីឡាដ្ឋាន White Hart Lane ៤ ថ្ងៃ បន្ទាប់ពី​ការ​ស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទីចុងក្រោយរបស់ខ្សែប្រយុទ្ធ Kane ជួយសង្គ្រោះ Spurs ពីការចាកចេញពីការប្រកួត ហើយនិងត្រូវលេងម្តងទៀត នៅក្នុងទឹកដី King Power នាសប្តាហ៍ក្រោយនេះ។ ក្រុមទាំងពីរទំនងជាត្រូវធ្វើការផ្លាស់ប្តូរទម្រង់លេងរបស់ខ្លួន ដែលអាចនឹងខុសប្លែកពីការប្រកួត Cup ក្នុងនោះកីឡាករ Kane នឹងជាខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ Spurs។

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ នឹងវិលត្រឡប់មកកាន់ក្រុមជម្រើស ១១ នាក់ដំបូងរបស់ លោក Mauricio Pochettino សម្រាប់ការប្រកួតមួយ ដែលអាចមើលឃើញក្រុម Spurs ដែលបច្ចុប្បន្នកំពុងឈរនៅលេខ ៤ នោះ អាចមានឳកាសសល់ ១ ពិន្ទុតាមពីក្រោយក្រុម Leicester ដែលកំពុងមានរដូចកាលដ៏ទាក់ទាញ។

Kane និយាយថា «វានឹងក្លាយជាការប្រកួតខុសប្លែកគ្នាសម្រាប់ការប្រកួត Premier League នោះ។ ក្រុមទាំងពីរ ឈរជិតតំបន់កំពូលតារាងដូចគ្នា ដូច្នេះហើយច្បាស់ថាក្រុមនីមួយៗសុទ្ធតែចង់ឈ្នះការប្រកួតដូចៗគ្នា»។