ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ លោក​បណ្ឌិត ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត​ ចុះ​​សួរ​សុខទុក្ខ និង​នាំ​អំណោយ​ទៅ​ផ្តល់​ជូនសមត្ថកិច្ច​ចម្រុះស្នាក់​ការ​ទី​៤ ឈរជើងការពារ​ដែន​អភិរក្សអតីត​ឡូ​លេខ​៩​ នៅ​ព្រឹកថ្ងៃ​ទី​១៣ មករា ២០១៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​​និងមាន​ប្រសាសន៍ថា សូមកុំ​ទទួល​សំណូក​បន្តិចបន្តួច​បណ្តោយ​ឱ្យ​មានការ​ចូល​នេសាទ​​ក្នុង​ដែន​អភិរក្ស​ ត្រូវ​តែ​សហការ​គ្នា​ឱ្យ​​បាន​ម៉ឺងម៉ាត់​បំផុត ​​បើ​មាន​បញ្ហា​ត្រូវ​រាយ​ការ​ណ៍បន្ទាន់ទៅ​កាន់​មន្ត្រីជលផល និង​អាជ្ញាធរ​ខេត្ត​ ។ ​

លោក​បណ្ឌិត​អភិបាលរង​ខេត្ត​ បាន​បន្ត​ថា ក្រុម​ការពារ​ដែន​អភិរក្សអតីត​ឡួ​ត៏​លេខ​៩​នេះ មានសមត្ថកិច្ច​ចម្រុះនៅ​ប្រចាំការ​យាម​ជាមួយ​គ្នា ក្នុង​នោះ​មាន យោធា កងរាជ​អាវុធ​ហត្ថ នគរបាល សហ​គម​ន៍ និង​ប្រជា​ការពារ មាន​កម្លាំង​ច្រើន​ល្មម​ដែល​អាច​ការពារ​ដែន​អភិរក្ស​បានដោយ​ចែកវេន​គ្នា​យាមប្រចាំ​ការ និង​ល្បាតឱ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវ​ចេះ​សាមគ្គី​គ្នា​ផង​ដែរ ទើប​យើង​អាច​រស់នៅ​ជាមួយ​គ្នា​បាន ​។

​​អំណោយ​ដែល​នាំ​មកប្រគល់​ជូន​នៅ​ពេល​នេះ គឺ​​ស្នាក់​ការ​ទី​៤ ជ្រោយ​បបោស ​ទទួល​បាន​អង្ករ​១០០​គីឡូក្រាម និង​​ប្រាក់​​​៨០​ម៉ឺន​រៀល ចំពោះ​ស្នាក់​ការចំនួន​៧​ទៀត​ នឹង​យក​ទៅ​ប្រគល់​ជូន​ជា​បន្តបន្ទាប់ដូច​គ្នា​នេះ​ដែរ ។ 

​បន្ទាប់​ពី​ការ​សាកសួរ​សុខទុក្ខ​ ផ្តល់​អំណោយ ​និង​យក​ទង់​ទៅ​ចង​កំណត់​សម្គាល់​​ដែន​អភិរក្សរួច​មក ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ជូន​លោក​បណ្ឌិត​អភិ​បាល​រង​ខេត្ត ចុះ​តាម​ដង​ទន្លេ​ដើម្បី​ពិនិត្យមើល​ការ​នេសាទ បណ្តែត​មង និង​ការ​មក​ដេក​ស្នាក់​នៅ​តាម​មាត់ទន្លេរបស់​ប្រជាពលរដ្ឋ​មក​ពីទី​ឆ្ងាយ​ៗ ដើម្បី​ធ្វើ​ប្រហុក ផ្អក និង​ឆ្អើ​រត្រី​ជាដើម ៕  ​