រា​ជ​​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​លុ​ប​ចោ​ល​នូ​វ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ជា​មួ​យ​​ក្រុ​ម​ហ៊ុ​ន AZ លើ​ប​ញ្ហា​ផ្លូ​វ​ជា​តិ​លេ​ខ ៤

ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុ​ន សែន រដ្ឋ​ម​ន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​បា​ន​ប្រ​កា​ស​តា​ម​ប​ណ្តា​ញ​ស​ង្គ​ម facebook រ​ប​ស់​ស​ម្តេ​ច​ថា​៖​ ក​ង្វ​ល់​និ​ង​កា​រ​ព្រួ​យ​បា​រ​ម្ភ​រ​ប​ស់​ប្រ​ជា​ព​ល​រដ្ឋ គឺ​ជា​ក​ង្វ​ល់ និ​ង​កា​រ​ព្រួ​យ​បា​រ​ម្ភ​ រប​ស់​ខ្ញុំ​ផ្ទា​ល់​។​ ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និង​ប្រ​ជា​ព​ល​រដ្ឋ​ទូ​ទាំ​ង​ប្រ​ទេ​ស​ដែ​ល​ធ្វើ​ដំ​ណើ​រ​ឆ្ល​ង​កា​ត់​ផ្លូវនេះទាំងអស់គឺបានសំណូមពរមករាជរដ្ឋាភិបាល និងខ្ញុំផ្ទាល់អំពីការពិបាក គ្រប់យ៉ាងក្នុងការបង់ លុយ​ស​ម្រា​ប់​ធ្វើ​ដំ​ណើ​រ​លើ​ផ្លូវជាតិមួយនេះ។ ខ្ញុំបានស្តាប់ និងបានពិភាក្សា ជា មួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​សា​ធា​រ​ណ​កា​រ​និ​ង​ដឹ​ក​ជ​ញ្ជូ​ន​ ហើ​យ​​នៅក្នុងថ្ងៃប្រជុំសភាថ្ងៃនេះ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី គឺ បា​ន​ស​ម្រេ​ច​ប​ញ្ឈ​ប់​ មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង១២ យប់ ថ្ងៃទី១៣ មករា ២០១៦នេះតទៅ ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកផ្លូវជាតិលេខ៤ មកកាន់កាប់ ទាំង ស្រុងចាប់ពីពេលនេះតទៅ ។ ដូ​ច្នេះ​ចា​ប់​ពី​ពេ​ល​នេះ​ត​ទៅ​គឺ​ទាំ​ង​ព​ល​រដ្ឋ រស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងពលរដ្ឋអ្នកធ្វើដំណើរទូទាំងប្រទេស ឆ្ល​ងកាត់ផ្លូវនេះទាំងអស់គឺមិនត្រូវបង់លុយតទៅទៀតឡើយ ។ ខ្ញុំសូមអរ គុណ ប្រ​ជា​ព​ល​រដ្ឋ​ដែ​ល​តែ​តែ​ផ្ត​ល់​ព័ត៌​មា​ន​ពិ​ត និងយោបល់ល្អៗមកខ្ញុំតាមរយះគេហ​ទំព័រហ្វេសប៊ុគរបស់ខ្ញុំ ដើម្បីយើងរួមគ្នាដោះស្រាយ និង ក​សា​ង​អ​ភិ​វ​ឌ្ឍ​ន៍ សង្គមជាតិអោយកាន់តែរីកចម្រើខ្លាំងទៅមុខដើម្បីប្រជាពលរដ្ឋមានការងារនិង ជី​វ​ភាព​រ​ស់​នៅ​កាន់​តែ​ប្រ​សើ​រ​ឡើ​ង ៕ ដោយ៖ ផលា