ធីតា​ណា ចង់បាន​ប្តី​រហូត​មិន​យក​បណ្តា​ការ

បើទោះបី​ជាមាន​ការជាប់​រវល់​ក្នុង​ពិធី​ភ្ជាប់ពាក្យ​ក្តី តារាចម្រៀង និង​សម្តែង​កញ្ញា ធី​ណា​តា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ចំណង​ស្នេហ៍ របស់​នាង​ដែល​ឈាន​មកដល់​ថ្ងៃ​ធ្វើ​ពី​ធី​ភ្ជាប់ពាក្យ​នេះ គឺ​នាង​មិន​យក​ថ្លៃ​បណ្តា​ការ​ពី​គូ ដណ្តឹង​លោក ម៉ន គង់ នោះទេ សូម្បីតែ​មួយរយ​រៀល​ក៏​អត់​យក​ដែរ​។

ធីតា​ណា ចង់បាន​ប្តី​រហូត​មិន​យក​បណ្តា​ការ

ជាមួយគ្នា​នោះ​នាង​ក៏ បានបញ្ជាក់​ពី​មួល​ហេតុ​ក្នុងន័យ​លេងសើច​ថា ពីដំបូង​ឡើយ ឪពុកម្តាយ​របស់​នាង​បាន​និយាយថា យក បណ្តា​រដែរ ប៉ុន្តែ​នាង​មិនឱ្យ​យក​នោះទេ ដោយ​នាង​ប្រាប់​គាត់​ថា កូនស្រី​ចង់បាន​ប្តី ចង់​ងាប់​ទៅហើយ នៅ​យក​ថ្លៃ​បណ្តា​ការធ្វើ​អី​ទៀត ពុក​ម៉ែ​មិន​ខ្លាច​កូន​អត់​ប្តី​ទេ​អី​? ធី​ណា​តា បាន​បន្តថា ថ្លៃ​បណ្តា​ការ​មិនមែនជា​រឿង​ចាំបាច់​សម្រាប់​នាង​ទេ ព្រោះ​ពួកយើង បាន​សិក្សា​ចិត្ត​គ្នា​អស់​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ​។

ធីតា​ណា ចង់បាន​ប្តី​រហូត​មិន​យក​បណ្តា​ការ

ដូច្នេះហើយ អ្វី​ដែលជា​រឿង​សំខាន់ សម្រាប់​នាង គឺ​ពួកយើង​ស្រឡាញ់គ្នា យល់ចិត្ត​គ្នា ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក គឺជា​ចំ ណុ​ច​ពិសេស ដែល​យើង​ចាប់ដៃគ្នា​ជា​គូ​អនាគត ។​ដោយឡែក​រឿង​លុយកាក់ ឱ្យតែ​ពួក យើង​មាន​សុភមង្គល​គឺមាន​ឱកាស​ច្រើន​សម្រាប់​រកលុយ​។ ម្យ៉ាងទៀត​ពួកយើង​ក៏ មាន​ដើមទុន និង​សមត្ថភាព​បង្កើត​មុខ​ជំនួញ​រកស៊ី​បាន​គ្រប់ពេល​ដែរ នេះហើយ​ជា រឿង​ដ៏​ល្អ​សម្រាប់​ពួកយើង​។

ធីតា​ណា ចង់បាន​ប្តី​រហូត​មិន​យក​បណ្តា​ការ

​ស្រដៀង​គ្នា​នឹង​ការលើកឡើង​របស់ ធី​ណា​តា នេះដែរ លោក ម៉ន គង់ ក៏បានផ្តល់​បទ សម្ភាស​ថា មួល​ហេតុដែល​រូបលោក​ស្ម័គ្រចិត្ត​ទទួលយក ធី​ណា​តា ធ្វើជា​ភរិយា ដោយ បានធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា នេះ​គឺ​មក ពី​លោក​មើលឃើញ​ចំណុច​ល្អ​របស់​នាង ជា​មនុស្ស​មិនចេះ​ប្រកាន់​ច្រើន និង​មាន​ភាពស្មោះត្រង់ មិនចេះ​លាក់បាំង​រឿង​ផ្ទាល់ខ្លួន ដោយសារតែ​នាង​មាន​ច​រិ​ក​ដូចនេះហើយ ទើប​លោក​ចង់បាន​នាង​មក​ធ្វើជា​ប្រពន្ធ​។

ធីតា​ណា ចង់បាន​ប្តី​រហូត​មិន​យក​បណ្តា​ការ

​ជាមួយគ្នានេះ​អ្នកយក​ពត៌មាន​របស់​យើង ក៏ បាន​សួរនាំ​រឿង​ស្នេហា​រវាង​លោក ម៉ន គង់ ជាមួយ​កញ្ញា រតនៈ​ពិសី ផងដែរ ប៉ុន្តែ​លោក​សុំ​មិន​ឆ្លើយតប ដោយ​គ្រាន់តែ​បញ្ជាក់ថា រឿង​ចាស់​ដែល​កន្លង​ហួស​ទៅហើយនោះ លោក​សុំ​មិន​រំឭក​ទៀតឡើយ រឿង​ដែល​សំខាន់​គឺ​ពេលនេះ​លោក​មាន​គូ​ដណ្តឹង ហើយ​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា នាពេលនេះ​៕ ប្រមាញ់ តារា​