គ្រោះ​ទុរ្ភិក្ស​នៅប្រទេស​ស៊ី​រី បណ្តាលឱ្យ​ទឹកដោះគោឆៅ ១ លីត្រ​ថ្លៃ ៣០០​ ដុល្លារ និង​អង្ករ ១ គីឡូ​ថ្លៃ​ ១៥០​ ដុល្លារ​អាមេរិក​

​តាម​ប្រភព​នៃ​ទីភ្នាក់ងារ​ផ្លូវការ​របស់​ប្រទេស​ស៊ី​រី បាន​រាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹងថា សហគម​ន៍​អន្តរជាតិ​ផ្នែក​មនុស្ស​ធ៌​ម​បាន​បញ្ជូនស្បៀង និង សម្ភារៈប្រើប្រាស់​ទៅកាន់​តំបន់​ជនបទ​ជាច្រើន កន្លែង​ក្នុង​ប្រ ទេស​ស៊ី​រី​ដែល​ត្រូវបាន​ហ៊ុំព័ទ្ធ​ដើម្បី​ជួយ​ស្រោចស្រង់​ដល់​អាយុជីវិត​អ្នកភូមិ​ទាំងនោះ​ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស ។​ ​

គ្រោះ​ទុរ្ភិក្ស​នៅប្រទេស​ស៊ី​រី បណ្តាលឱ្យ​ទឹកដោះគោឆៅ ១ លីត្រ​ថ្លៃ ៣០០​ ដុល្លារ និង​អង្ករ ១ គីឡូ​ថ្លៃ​ ១៥០​ ដុល្លារ​អាមេរិក​

តា​មក​ម្រោ​ង​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) គឺ​អង្គការសហប្រជាជាតិ​នឹង​បញ្ជូនស្បៀង ទៅកាន់​តំបន់​ម៉ា​តា​យ៉ា ដែលមាន​ចម្ងាយ​ពី​ទីក្រុង​ដា​ម៉ាស ៥០ គីឡូម៉ែត្រ​សម្រាប់​មនុស្ស ៤ ម៉ឺន​នាក់​ដោយ​ផ្គត់ផ្គង់​ក្នុង​រយៈពេល ១ ខែ ព្រមទាំង​បាន​បញ្ជូនស្បៀង​សម្រាប់​មនុស្ស ២ ម៉ឺ​ន​នាក់​ដោយ​ផ្គត់ ផ្គង់​ក្នុង​រយៈពេល ១ ខែ​ទៅកាន់​ភូមិ​ដាច់​ស្រ​យ៉ា​ល​ចំនួន ២ នៅ​ខេត្ត Idlib ផងដែរ ។

គ្រោះ​ទុរ្ភិក្ស​នៅប្រទេស​ស៊ី​រី បណ្តាលឱ្យ​ទឹកដោះគោឆៅ ១ លីត្រ​ថ្លៃ ៣០០​ ដុល្លារ និង​អង្ករ ១ គីឡូ​ថ្លៃ​ ១៥០​ ដុល្លារ​អាមេរិក​

ចំពោះ​ភូមិ​ម៉ា​តា​យ៉ា ដោយសារតែ​មានការ​គ្រប់គ្រង​ដោយ​កង​ប្រដាប់អាវុធ​របស់​ពួក​ឧទ្ទាម​ស៊ី​រី នោះ​នឹង​ត្រូវបាន​កងទ័ព​រដ្ឋា​ភិ​បាល​ស៊ី​រី ឡោមព័ទ្ធ​អស់​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ខែតុលា ឆ្នាំ ២០១៥ ហើយ​មិនដែល​បានទទួល​ជំនួយ ពី​អន្តរជាតិ​ឡើយ ។ ចំណែកឯ​ភូមិ ២ ទៀត​នៅក្នុង​ខេត្ត Idlib ដែល​គ្រប់គ្រង​ដោយ​កងទ័ព​រដ្ឋាភិបាល ហើយ ត្រូវ​ឡោមព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​នោះ​ក៏​មិន​បានទទួល​អំណោយ​មនុស្ស​ធ៌​ម​ដែរ ។

គ្រោះ​ទុរ្ភិក្ស​នៅប្រទេស​ស៊ី​រី បណ្តាលឱ្យ​ទឹកដោះគោឆៅ ១ លីត្រ​ថ្លៃ ៣០០​ ដុល្លារ និង​អង្ករ ១ គីឡូ​ថ្លៃ​ ១៥០​ ដុល្លារ​អាមេរិក​

ដូច្នេះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ទាំង នោះ​មាន​ខ្លះ​ដាច់ពោះ​ស្លាប់​ដោយ​ខ្វះ​ស្បៀងអាហារ ។​ សូមបញ្ជាក់​ផងដែរ​ថា តម្លៃ​ស្បៀង​នៅ​ទីក្រុង​ដា​ម៉ាស គឺ​ម្សៅ​មី ១ គីឡូក្រាម​មានតម្លៃ​ត្រឹមតែ ០,៩៧ ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ តែ​នៅ​ភូមិ​ម៉ា​តា​យ៉ា មានតម្លៃ​រហូតដល់​ទៅ ១២០ ដុល្លារ​ក្នុង ១ គីឡូក្រាម ។ រីឯ អង្ករ ១ គីឡូក្រាម​ថ្លៃ ១៥០ ដុល្លារ ចំណែក​ទឹកដោះគោឆៅ​នៅ​ដា​ម៉ាស គឺ ១ លីត្រ​តម្លៃ​ប្រហែលជា ១,៦០ ដុល្លារ តែ​នៅ​ម៉ា​តា​យ៉ា គឺ​ឡើងដល់​ទៅ ៣០០ ដុល្លារ​ឯណោះ​ក្នុង ១ លីត្រ ៕ គ ឡេង​
​ ​ ​ ​ ​ ​ ​ ​ ​ ​

គ្រោះ​ទុរ្ភិក្ស​នៅប្រទេស​ស៊ី​រី បណ្តាលឱ្យ​ទឹកដោះគោឆៅ ១ លីត្រ​ថ្លៃ ៣០០​ ដុល្លារ និង​អង្ករ ១ គីឡូ​ថ្លៃ​ ១៥០​ ដុល្លារ​អាមេរិក​