Mignolet ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Liverpool ​ដល់​ឆ្នាំ ២០២០

Mignolet ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Liverpool ​ដល់​ឆ្នាំ ២០២០

Liverpool គ្រោង​នឹង​ផ្ដល់​កុងត្រា​ថ្មី​​បន្ថែម​ដល់​អ្នកចាំទី Simon Mignolet ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២០។

 

អ្នកចាំទី​អន្តរជាតិ​បែលហ្សិក​ បាន​រង​ការ​រិះគន់​ពី​ទម្រង់​លេង​មិន​ល្អ​ក្រោយ​បង្ក​កំហុស​ជា​រឿយៗ​នៅ​លើទីលាន​ប្រកួត ​​​យ៉ាង​ណា​ក្ដីលោក Jurgen Klopp នៅ​តែ​បន្ត​ទុក​ចិត្ត​រក្សា​ទុក​រូប​គេ៤​ឆ្នាំ​ទៀត។

 

Mignolet ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Liverpool ​ដល់​ឆ្នាំ ២០២០

 

Mignolet បាន​ផ្ទេរ​ពី Sunderland​ មក​កាន់ Anfield  កាល​ពី​ឆ្នាំ២០១៣ ​ក្នុង​តម្លៃ​ខ្លួន​៩​លាន​ផោន (ជាង​១៣លាន​ដុល្លារ)។ ក្រោយរបូត​បាល់​ជា​ច្រើន​គ្រាប់​ក្នុង​ប្រកួត​កន្លង​មក ព័ត៌មាន​ជា​ច្រើន​បាន​ផ្សាយ​ថា Liverpool បាន​ទាក់ទង​ទិញ​អ្នកចាំទី Jack Butland និងTimo Horn តែ​ក្រោយ​មក​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ត្រូវ​លោក Klopp​ ច្រាន​ចោល។

 

ម្ចាស់​អាវ​លេខ​២២ របស់ Liverpool នឹង​ត្រូវ​មក​កាន់​ទីលាន​វិញ​នៅ​យប់​នេះ ក្នុង​ការ​ប្រកួត​ទល់​នឹង​កាំភ្លើង​ធំ Arsenal បន្ទាប់​ពី​ការ​ប្រកួត​មុន​នៅ FA Cup ក្លិប​ជើង​ឯក​កំពូល​អង់គ្លេស១៨សម័យ​កាល​បាន​ប្រើ​អ្នក​ចាំ​ទី​ដៃទី២ Adam Bogdan ឲ្យ​លេង​ជា​ជម្រើស​ដំបូង៕

 

Mignolet ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Liverpool ​ដល់​ឆ្នាំ ២០២០

 

ចុចអាន៖ អ្នកចាំទី​​ Liverpool​ បិទ​ Clean Sheets ច្រើន​ជាង​គេ​បំផុត​​​នៅ​ EPL ឆ្នាំ​២០១៥

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail