ចាប់ខ្លួនបុរសល្មោភតណ្ហា ប៉ុនប៉ងរំលោភនារីវ័យ ១៧ឆ្នាំនៅស្រុកវាលវែង

ពោធិ៍សាត់៖ បុរសល្មោភកាមតញ្ហាម្នាក់ ប៉ុនប៉ងចាប់រំលោភនារីវ័យ ១៧ឆ្នាំ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ចាប់ខ្លួន តាមពាក្យបណ្តឹង របស់នារីរងគ្រោះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។

បើយោងតាមចម្លើយរៀបរាប់ប្រាប់ សមត្ថកិច្ចរបស់នារីរងគ្រោះ បានឱ្យដឹងថា នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បុរសល្មោភកាមរូបនេះ បានល្បូងលួងលោមនាង បំរុងយកទៅរំលោភ ប៉ុន្តែរូបនាងបានរត់មកប្រាប់ អាណាព្យាបាលរួច ក៏ទៅប្តឹងសមត្ថកិច្ចតែម្តង។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហម យាន អាយុ៣៦ឆ្នាំ រស់នៅភូមស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ហើយមកស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ប្រកបមុខរបរជាអ្នករត់តាក់ស៊ី។ ចំណែនារីរងគ្រោះ អាយុ១៧ឆ្នាំ រស់នៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រោយសួរចម្លើយជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

ចាប់ខ្លួនបុរសល្មោភតណ្ហា ប៉ុនប៉ងរំលោភនារីវ័យ ១៧ឆ្នាំនៅស្រុកវាលវែង

ចាប់ខ្លួនបុរសល្មោភតណ្ហា ប៉ុនប៉ងរំលោភនារីវ័យ ១៧ឆ្នាំនៅស្រុកវាលវែង