សមាជិក គណបក្សសង្គ្រោះជាតិ បន្តលើក បញ្ហាព្រំដែន ជាមួយវៀតណាមជាថ្មី

ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់ មួយរយៈពេល ក្នុងការរិះគន់រាជរដ្ឋាភិបាល ចំពោះបញ្ហាព្រំដែនរួច មកសមាជិកសភាព មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន បានជីកគាស់កកាយ និងលើកយកបញ្ហាព្រំដែន មកនិយាយសារជាថ្មី។

លោក អ៊ំ សំអាន ដែលមានសកម្មភាព រឿងព្រំដែន ដែលបច្ចុប្បន្ន កំពុងនិរទ្ទេសខ្លួន ទៅនៅសហរដ្ឋអាម៉េរិក បានលើកឡើង តាមរយៈវីឌូឃ្លីប ប្រមាណ ៣នាទី ក្នុងជំនួប ជាមួយអ្នកគាំទ្រ កាលពីពេលថ្មីៗនេះ ថា "បញ្ហាព្រំដែន ជាមួយប្រទេសថៃ មិនទាន់បោះបង្គោះព្រំដែន នៅឡើយទេ ជាមួយឡាវ៨៦% វៀតណាម៨៣% អញ្ចឹងជិតចប់ហើយ ប៉ុន្តែនៅតែឃើញប្រជាពលរដ្ឋបាត់ដីស្រែចំការ កាលណាបាត់ដី ប្រជាពលរដ្ឋនោះ មានន័យថា បាត់បង់ដីកម្ពុជាហើយ ភូមិសម្តេច ហេង សំរិន ក៏បាត់ដីដែរ"។

ទាក់ទងករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមសុំការអធិប្បាយ ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ប៉ុន្តែទូរស័ព្ទមិនចូល៕