ករណីកូនប្រុសនាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ចៅ ផល្លី ជាប់ចោទប៉ុនប៉ង មនុស្សឃាតដោយចេតនា មានអ្នករត់ការដោះលែង

រាជធានីភ្នំពេញ ៖ ប្រភពបានបង្ហើបអោយដឹងថា សំណុំរឿង កូនលោកនាយ ឧត្តមសេនីយ៍ ចៅ ផល្លី បាញ់រះ ដោយកាំភ្លើងស្វ័យប្រវត្តិបណ្តាល ឲ្យសន្តិសុខ ពីរនាក់ នៅមុខក្លឹបកម្សាន្តមេនហាតធេនហូលីដេ បណ្តាលឲ្យរងរបួសជាទម្ងន់ មានអ្នករត់ការ ដើម្បីអោយនៅក្រៅឃុំ និងសម្របសម្រួលជាមួយជនរងគ្រោះ។

គួររំលឹកថាកាលពីម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១១មករាឆ្នាំ២០១៦កន្លងទៅ នេះ នៅចំណុចក្លោងទ្វារចូលក្លឹបកំសាន្ត មេនហាតធេនហូលីដេ ផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខ្មាន់កាំភ្លើង មានឈ្មោះ ចៅ រង្សី អាយុ ៣១ឆ្នាំ មុខរបរយោធាអគ្គសេនាធិការ ស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ជាកូនប្រុសបង្កើតលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ចៅ ផល្លី បានបាញ់ជាច្រើនគ្រាប់ចូលក្នុងក្លឹបបណ្តាលឱ្យរបួសសន្តិសុខយាមកាម២នាក់ រងរបួស ខណះជនល្មើសខឹងពេលកំពុងរាំលេង ក៏មានក្រុមផ្សេងមក ប៉ះចង្កេះ ប្រពន្ធ ហើយជនសង្ស័យជាប្តី បានខឹងបានឈ្លោះគ្នាក្នុងក្លឹប ហើយសន្តិសុខក៏ បានដេញចេញមកក្រៅ។ រំពេចនោះប្រពន្ធក៏បានទៅជាមួយបង ថ្លៃបាត់ហើយ សង្ស័យក៏បានជិះម៉ូតូទៅយកកាំភ្លើងនៅផ្ទះបាញ់រះជាច្រើនគ្រាប់ត្រូវជនរងគ្រោះ ទី១-ឈ្មោះ កង ចិត្រា អាយុ៤៦ឆ្នាំ ជាប្រធានសន្តិសុខ និង ទី២ -ឈ្មោះ ដុំ ធី អាយុ៤២ឆ្នាំ ជាសន្តិសុខ ហើយពេលនេះជនរងគ្រោះកំពុងត្រូវសង្គ្រោះ បន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែតបន្ទាប់ពីម្នាក់ត្រូវចំ ពោះនិងម្នាក់ទៀតត្រូវចំដៃខាងស្តាំ៕

ករណីកូនប្រុសនាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ចៅ ផល្លី ជាប់ចោទប៉ុនប៉ង មនុស្សឃាតដោយចេតនា មានអ្នករត់ការដោះលែង