[Breaking] អម្បាញ់មិញនេះ ស្រ្តី ២នាក់ បានបំផ្ទុះ គ្រាប់បែកអត្តឃាត សម្លាប់មនុស្ស ប្រមាណ ១០នាក់ នៅប្រទេសកាមេរ៉ូន

កាមេរ៉ូន៖ យោងតាមសារព័ត៌មាន CNN ដែលបានចេញផ្សាយ មុននេះបន្តិច បានឲ្យដឹងថា ស្រ្តី ២នាក់ បានបំផ្ទុះ គ្រាប់បែកអត្តឃាត នៅឯវិហារអ៊ីស្លាម មួយកន្លែង ក្បែរព្រំដែន នៃប្រទេស កាមេរ៉ូន-នីហ្សេរីយ៉ា ដែលបណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់ ចំនួន ១០នាក់ ស្លាប់បាត់បង់ជីវិត និង ១២នាក់ ផ្សេងទៀត បានរងរបួស។ នេះបើតាមសម្តី អភិបាលភូមិភាគ លោក Midjiyawa Bakari ប្រាប់ឲ្យដឹង នៅល្ងាច ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦ នេះ។

យ៉ាងណាមិញ ព័ត៌មានលម្អិត នៃហេតុការណ៍ បំផ្ទុះគ្រាប់បែកអត្តឃាត ខាងលើនេះ នៅមិនទាន់បានចេញផ្សាយ ជាក់លាក់ភ្លាមៗ នៅឡើយទេ ខណៈព័ត៌មាន ជាបឋមនេះ ត្រូវបានអ្នកកាសែត ឈ្មោះ Moki Edwin Kindzeka ដែលស្ថិតក្នុងទីក្រុង Yaound នៃប្រទេសកាមេរ៉ូន ធ្វើសេចក្តីរាយការណ៍៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • [Breaking] អម្បាញ់មិញនេះ ស្រ្តី ២នាក់ បានបំផ្ទុះ គ្រាប់បែកអត្តឃាត សម្លាប់មនុស្ស ប្រមាណ ១០នាក់ នៅប្រទេសកាមេរ៉ូន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/01/13  Category:ក្នុងស្រុក