ម៉ាស៊ីន​ផ្ទុក​សំរាម​ប្រល័យ ​ជីវិត​មនុស្ស​ ​

​បុរស​អ្នក​បោសសម្អាត​ត្រូវបាន ​កៀប​រហូតដល់​ស្លាប់​នៅ ក្នុង​ម៉ាស៊ីន​ផ្ទុក​សំរាម​កាលពី​ថ្ងៃទី ១១ ខែមករា បន្ទាប់ពី​ម៉ាស៊ីន​មាន​បញ្ហា​បន្តិចបន្តួច ។ ​ប៉ូលីស និង រថយន្ត​សង្គ្រោះបន្ទាន់​ក៏បាន​មកដល់​ទីកន្លែង​កើតហេតុ​ភ្លាមៗ បន្ទាប់ពី​កើតមាន​រឿង​ដ៏​រន្ធត់​នេះ​កើតឡើង ។

ម៉ាស៊ីន​ផ្ទុក​សំរាម​ប្រល័យ ​ជីវិត​មនុស្ស​ ​

គេ​បានដឹងថា ជនរងគ្រោះ​កំពុងតែ​ប្រតិបត្តិការ​ម៉ាស៊ីន តែ​វា​មាន​បញ្ហា​មិន​ដំណើរការ ទើប​ជនរងគ្រោះ​ចូលទៅ​មើល​ខាងក្នុង ក្រែងលោ​កមាន​ជាប់គាំង​អ្វីមួយ តែ​ចៃដន្យ​មាន​អ្នក​បោសសម្អាត​ម្នាក់​ផ្សេងទៀត​មក​ចាក់សម្រាម​ចោល​ទៀត ដោយ​មិនបាន​ដឹងថា​មាន​មនុស្ស​ក្នុង​ម៉ាស៊ីន ។

ម៉ាស៊ីន​ផ្ទុក​សំរាម​ប្រល័យ ​ជីវិត​មនុស្ស​ ​

គេ​ក៏​ចុច​ប៉ូ​តុង​ដំណើរការ ហើយ​ពេលនោះ​ម៉ាស៊ីន​ក៏​ដំណើរការ​តាម​នោះដែរ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែល​នៅក្នុង​នោះ​ កៀប​ស្លាប់​ភ្លាមៗ​មួយ​រំពេច ។ គួរ​បញ្ជាក់ដែលថា គេ​ពុំទាន់​អាច​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​បាន​នៅឡើយ​ទេ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សាំង​ហ្គា​រ​ពួរ ស៊ីន​)

ម៉ាស៊ីន​ផ្ទុក​សំរាម​ប្រល័យ ​ជីវិត​មនុស្ស​ ​