ក្រោយ​ភេវកម្ម​ នគរបាល​តួកគី​ចុះ​រាវ​ចាប់​បណ្តាញ​ក្រុម​ជីហាដ​ពេញ​ប្រទេស

ថ្ងៃអង្គារ​ទី ​១២​ មករា​ ​ប្រទេស​តួកគី​បាន​ទទួល​រង​អំពើ​ភេរវកម្ម​មួយ​ទៀត ​ដែល​តាម​ការ​សង្ស័យ​ គឺ​ជាស្នាដៃ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ ភេរវកម្ម​អត្តឃាត ​ដែល​បាន​ធ្វើឡើង​នៅ​កណ្តាល​ក្រុង​អ៊ីស្តង់ប៊ូល ​ចំនុច​គោលដៅ​ទេសចរណ៍ ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​១០​នាក់​ ដែល​ក្នុង​នោះ ​មាន​៨នាក់​ជា​អ្នក​ទេសចរណ៍​អាល្លឺម៉ង់។ នគរបាល​តួកគី ​ បាន​ចេញ​ប្រតិបត្តិការ​បោស​សម្អាត​ បណ្តាញ​ភេរវកម្ម​ជីហាដ ​ដោយ​បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់ ​ ក៏​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ថ្មី​នេះ​ដែរ​រឺ​ទេ។