ថ្វីបើ​​ត្រូវ​ប្តី​វាយ​ដូច​សត្វ​ធាតុ តែ​ប្រពន្ធ​ម្នាក់​នេះ​ ​នៅតែ​ការពារ​ប្តី (​មាន​វីដេអូ​)

​វីដេអូ​ប្រើប្រាស់​អំពើហិង្សា​ខាងក្រោម​នេះ ត្រូវបាន​ថត​តាមរយៈ​ទូរស័ព្ទ​ពី​អ្នកជិតខាង​រប​ស់បុរ​ស​ឃោរឃៅ​នោះ បន្ទាប់ពី​លោក​ហ៊ាន​ប្រើប្រាស់​អំពើហិង្សា​លើ​ប្រពន្ធ​លោក​ដូច​សត្វ​ធាតុ ។​ បុរស​អត់​អាវ​ក្នុង​វីដេអូ​បាន​វាយ និង ទាត់​ប្រពន្ធ​ផ្ទប់​នឹង​ម៉ូតូ​កង់​បី​លើផ្លូវ​សាធារណៈ​រហូត​ប្រពន្ធ​លោក​ដួល​នឹង​ដី មិន​ត្រឹមតែ​ប៉ុណ្ណោះ បុរស​ព្រហើន​រូបនេះ ថែមទាំង​ស្រែក​ដឺ​ដាក់​អ្នកដំណើរ​តាមផ្លូវ​ថែមទៀត ។

ដោយសារ​ខឹង​នឹង​ទង្វើ​របស់​បុរស​ម្នាក់នេះ អ្នកដំណើរ​បាន​រត់​ដេញចាប់ និង វាយ​បុរស​នោះ តែ​អ្វីដែល​ភ្ញាក់ផ្អើល ស្ត្រី​ដែល​ត្រូវ​បុរស​នោះ​វាយ​ចង់​ស្លាប់ ងើប​មកឃាត់​អ្នកដំណើរ​កុំ​ឲ្យ​វាយ​ប្តី​នាង ។ ចង់ដឹង​ច្បាស់​មើល​វីដេអូ​ខាងក្រោម ៖ ថា​វរិ​ទ្ធ

(​ប្រភព ៖ វីរ​ល់​)