គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

តារា​ស្រី​ថៃ​កូនកាត់​អាឡឺម៉ង់​អ្នកនាង គីម​ប៊ឺ​លី (Kimberly) មាន​ស្រុកកំណើត​នៅ​ប្រទេស​អាឡឺម៉ង់ ដោយពេល​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ អ្នកនាង​គឺ​រស់នៅក្នុង​ខុង​ដូ​ជាមួយ​បងប្អូន​ប្រុស​ស្រី រីឯ​ឪពុក​របស់​អ្នកនាង​គឺ​រស់នៅ​ប្រទេស​អាឡឺម៉ង់ យូរៗ​ទើប​មក​មក​សួរ​ទុក្ខ​អ្នកនាង​។​

គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

​បន្ទាប់ពី​អាជីព​សិល្បៈ​របស់​អ្នកនាង​រឹងមាំ អ្នកនាង គីម​ប៊ឺ​លី ក៏​សម្រេចចិត្ត​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន ដោយ​ឆ្លៀត​ក្នុងឱកាស​ទិញ​ផ្ទះ​ថ្មី គឺ​ក្រុមការងារ​ស្វែងរក​ផ្ទះ​តារា​បាន​ទៅ​សម្ភាស​អ្នកនាង​ដល់ផ្ទះ​។ កំពុងតែ​សួរនាំ​រឿង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នកនាង គីម​ប៊ឺ​លី លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត (Mark Prin Suparat) ក៏​មកដល់​ល្មម ហើយ​ថែមទាំង​ត្រៀម​កាដូ​សម្រាប់​ផ្ទះ​ថ្មី​របស់​អ្នកនាង គីម​ប៊ឺ​លី ទៀត​។​

គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

​គ្រាន់តែ​លោក ម៉ាក រៀប​ដក​កាដូ​បង្ហាញ អ្នកនាង គីម​ប៊ឺ​លី ក៏​ស្រែក​ប្រាប់ថា មិនត្រូវ​ការ​ទេ យកទៅ​វិញ​ទៅ តែ​លោក ម៉ាក ក៏​រត់តាម​ដើម្បី​បង្ហាញ​កាដូ​ដែល​ខ្លួន​បាន​យកមក​ឱ្យ​។ អ្វីដែល​ដែល​ឱ្យ​ពិធីករ​របស់​កម្មវិធី​ស្វែងរក​ផ្ទះ​តារា​ឆ្ងល់​គឺថា ហេតុអ្វី​ក៏​អ្នកនាង​ត្រូវ​គេច​ពី​កាដូ​ដែល​លោក ម៉ាក ខំ​យកមក​ជូន​បែបនេះ​។​

គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

​តាមពិតទៅ​កាដូ​ដែល​លោក ម៉ាក យកមក​ជូន​គឺ​គ្រាន់តែ​ជា​សត្វ​មេអំបៅ​ក្លែងក្លាយ​ប៉ុណ្ណោះ តែ​កាលពី​តូច​គឺ​សត្វ​មេអំបៅ​បាន​ហើរ​មក​ទុំ​ដៃ​អ្នកនាង គីម​ប៊ឺ​លី ហើយ​អ្នកនាង​ក៏​ទះ​វា ធ្វើឱ្យ​ប្រកាច់​ស្លាប់ និង រវើក​លើ​ដៃ ដូចនេះ​តាំងពី​ពេលនោះ គឺ​អ្នកនាង​ខ្លាច​សត្វ​មេអំបៅ​ខ្លាំងណាស់​។ មិត្តភក្តិ​អ្នកនាង គីម​ប៊ឺ​លី តែងតែ​ចូលចិត្ត​យក​មេអំបៅ​មក​បន្លាច​អ្នកនាង​ជា​ញឹកញាប់ ហើយ​ពេលណា​ដែល​ឃើញ​ភ្លាម គឺ​តែងតែ​រត់​ទៅឱ្យ​ឆ្ងាយ​ដូចដែល​បានឃើញ​ស្រាប់​។ សូម​ទស្សនា​វីដេអូ​ដែល​លោក ម៉ាក យក​មេអំបៅ​មក​បន្លាច​អ្នកនាង គីម​ប៊ឺ​លី ឱ្យ​រត់​ផ្អើល​ពេញ​ផ្ទះ​៕ ខេ​រី

គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

គីម​ប៊ឺ​លី រត់​ផ្អើល​ផ្ទះ ​ព្រោះតែ​លោក ម៉ាក​

Posted by Heng Da on Tuesday, January 12, 2016