E-Sport កម្ពុជា​កំពុង​ការពារ​តំណែង​ជើងឯក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​ហៅ​កាត់​ថា (E-Sport) ចំនួន ២ កំពុងធ្វើការ​ប្រកួត​ការពារ​ដំណែង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ការប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2016 (Miss Against Terror International Championship)​។​

​ក្រុមកីឡា​អេឡិចត្រូនិក​ចំនួន​២​ក្រុម​គឺ NEVER CARE និង​ក្រុម FIVE MILITARY កំពុងធ្វើការ​ប្រកួត​ការពារ​តំណែង​ជើងឯក​ដែល​ខ្លួន​ធ្លាប់​ទទួលបាន​ជើងឯក​កាលពី​ឆ្នាំ​២០១៥ ក្នុង​ព្រឹត្តិការណ៍ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃនេះ​។ ការប្រកួត MATIC 2016 នេះ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៨ ខែមករា ដោយមាន​ប្រទេស​ចូលរួម​ប្រកួត​ចំនួន​៦ ក្នុងនោះ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ចិន កម្ពុជា ថៃ ម៉ាឡេស៊ី និង សិង្ហ​បុរី​។ ប៉ុន្តែ​បើ​គិត​ជា​ចំនួន​ក្រុម​វិញ​គឺមាន​រហូតដល់​ទៅ​១៦​ក្រុម ដោយ​ម្ចាស់ផ្ទះ​មាន​៥​ក្រុម កម្ពុជា​២​ក្រុម ថៃ​៣​ក្រុម ម៉ាឡេស៊ី​២​ក្រុម សិង្ហ​បុរី​២​ក្រុម និង​ប្រទេស​ចិន​២​ក្រុម​។​

​សម្រាប់​ប្រាក់រង្វាន់​ក្រុម​ជើងឯក​ទទួលបាន ១៥០០០​ដុល្លារ ខណៈ​ក្រុម​លេខ​២ បាន​៧០០០​ដុល្លារ ចំណែក​ក្រុម​លេខ​៣ បាន​៤០០០​ដុល្លារ និង​ក្រុម​លេខ​៤ បាន​២៥០០​ដុល្លារ​។ ដោយឡែក​ការប្រកួត​ឯកត្តជន​លេខ​១​ទទួលបាន ៥០០​ដុល្លារ ខណៈ​លេខ​២ បាន​៤០០​ដុល្លារ ចំណែក​លេខ​៣ បាន​៣០០​ដុល្លារ ឬ​ឯ​លេខ​៤ បាន​២០០​ដុល្លារ និង​លេខ​៥​បាន​១០០​ដុល្លារ​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​សន្និបាត​វិសាមញ្ញ​កាលពី​ថ្ងៃទី​១១ ខែមករា នៅ​ទីស្នាក់ការ NOCC លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បានប្រកាស​តែងតាំង​លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជាទី​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ធ្វើជា​អនុប្រធាន​ទី​១ របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​