​អ្វី​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ?

​អ្វី​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ?

​វត្តមាន​ខ្លាញ់​នៅក្នុង​ថ្លើម គឺជា​រឿង​ធម្មតា​មួយ ប៉ុន្តែ​វា​នឹង​ក្លាយទៅជា​រឿង​គួរអោយ​បារម្ភ​ទៅវិញ ប្រសិនបើ​បរិមាណ​ខ្លាញ់​នេះ​មាន​ច្រើន​ខុស​ពី​ប្រក្រតី​។ គ្រូពេទ្យ​នឹង​កំណត់ថា អ្នក​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ប្រសិនបើ កម្រិត​ខ្លាញ់​មាន​ចាប់ពី ៥%​ទៅ​១០%​នៃ​ទម្ងន់​ថ្លើម​របស់​អ្នក​។ ជាធម្មតា​ជំងឺ​នេះ​អាច​កើតមាន​ចំពោះ​អ្នក ប្រសិនបើ​អ្នក ជា​មនុស្ស​ដែល​ចូល​ចិត្ត​ផឹក​គ្រឿង​ស្រវឹង​ច្រើន ឬ​ពេល​ខ្លះ​ទៀត​វា​អាច​កើតឡើង​ដោយ​ឯកឯង​។ ជំងឺ​រុំ​ថ្លើម​នេះ​ត្រូវ​បាន​ចែកចេញ​ជា​ពីរ​ប្រភេទ គឺ​ជំងឺ​រុំ​ថ្លើម​ដែល​បង្ក​ដោយ​ការផឹក​គ្រឿង​ស្រវឹង និង ប្រភេទ​ទី​ពីរ គឺ​អាច​មក​ពី​កត្តា​ហ្សែ​ន​។ ព​យើង​មិនទាន់​មាន​ការព្យាបាល​ច្បាស់លាស់​ណាមួយ សម្រាប់​ជំងឺ​នេះ​នៅឡើយ​ទេ តែ​គេ​ជឿ​ថា​ទម្លាប់​នៃ​ការបរិភោគ​អាហារ អោយបាន​ត្រឹមត្រូវ​នឹង​អាច​ជួយ​សម្រាល​ស្ថានភាព​ជំងឺ និង​បង្ការ​មនុស្ស​មួយចំនួន​អោយ​ចាក​ឆ្ងាយ​ពី​វា​បាន​។​

​វិធី​មួយ​ផ្សេងទៀត ដែល​អ្នក​អាច​បង្ការ​ជំងឺ​នេះ​បាន​ក្រៅពី យកចិត្តទុកដាក់​ចំពោះ​របប​អាហារ​ប្រចាំថ្ងៃ អ្នក​ក៏​គួរតែ​ព្យាយាម រក្សា​ទម្ងន់​ក្នុង​កម្រិត​សមស្រប​, គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ និង​ខ្លាញ់​ក្នុង​ឈាម និង​កម្រិត​ឬ​ព្យាយាម​កាត់ផ្តាច់​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង ហើយ​ពង្រឹង​សុខភាព​អោយ​កាន់តែ​រឹងមាំ​ដោយ​ការ​ហាត់ប្រាណ​ជាប្រចាំ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។