​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​ចុច​ត្រង់​ចំណុច​នេះ​ក្នុងពេល​២​នាទី​?

​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​ចុច​ត្រង់​ចំណុច​នេះ​ក្នុងពេល​២​នាទី​?

​តាម​ក្បួន​វេជ្ជសាស្ត្រ​របស់​ជនជាតិ​ចិន គេ​ជឿ​ថា​ប្រអប់ជើង គឺជា​សិរីរៈ​មួយ​ដែល​មាន​ចំណុច​សំខាន់​ផ្សេងៗ​គ្នា​ជា​ច្រើន ដែល​អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​ផ្នែក ឬ​សិរីរៈ​រាងកាយ​ខាងក្នុ​ង​ជាច្រើន​ខុសៗ​គ្នា ។​ការភ្ញោ​ចដោ​យ​ម៉ាស្សា​ទៅលើ​ចំណុច​នេះ គឺ​អាច​ធ្វើអោយ​យើង​មាន​សភាព​ធូរស្រាល និង​ស្ថានភាព​រាងកាយ​ល្អប្រសើរ​។​

​ចំណុច​ដែល​មាន​ដូច​ក្នុង​រូបភាព​ខាងលើនេះ ត្រូវបាន​គេ​ហៅថា Tai Chong (LV3) ហើយ​វា​ស្ថិតនៅលើ​ប្រអប់ជើង​របស់​អ្នក​ផ្នែក​ខាង​មុខ ចន្លោះ​ម្រាម​មេជើង និង​កូន​ជើង​ទី​២ ដែល​មាន​ប្រវែង​ប្រហែលជា​២​ធ្នាប់​ដៃ​ខាងក្រោម​ស្បែក​ដែល​ភ្ជាប់​ម្រាមជើង​ទាំងពីរ​នេះ​។​

គេ​ជឿ​ថា​ការ​ចុច​ម៉ាស្សា រំញោច​ទៅលើ​ចំណុច​នេះ នឹង​អាច​ជួយ​សម្រាល​បាន​នូវ​អា​ការៈឈឺ​ក្បាល​, កាត់បន្ថយ​ស្ត្រេ​ស​, គ្រប់គ្រង​កំហឹង​,​បន្ថយ​អា​ការៈឈឺ​ចង្កេះ​, លើស​សម្ពាធ​ឈាម​, អា​ការៈឈឺ​ពោះរ​មួល​ក្នុងពេល​ធ្លាក់​ឈាមរដូវ​, គេង​មិន​លក់ ,​ថប់​បារម្ភ ហើយក៏​អាច​ជួយ​ផងដែរ​ដល់​ការ​លៃ​តម្រូវ​មុខងារ​របស់​ថ្លើម និង​ជួយ​អោយ​វា​ស្រស់ថ្លា​មកវិញ​។​

បន្ថែម​ពី​នេះ​ទៀត យោងតាម​អត្ថបទ​របស់​ជនជាតិ​ចិន​បាន​បញ្ជាក់ទៀតថា វា​ក៏​អាច​ជួយ​ផ្តល់​អត្ថប្រយោជន៍​ជាខ្លាំង ចំពោះ​ករណី​បញ្ហា​នៃ​ការ​មិន​រំលាយ​អាហារ​, ឈឺ​នៅ​ប្រដាប់​បន្ត​ពូជ​, ឈឺក្បាល និង​បញ្ហា​ភ្នែក​បាន​ទៀត​ផង​។​

លើសពីនេះ​ការ​រក​ឃើញ​របស់​អ្នកវិទ្យាសាស្ត្រ ក៏​រក​ឃើញ​ផង​ដែរ​ពី​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ទៅលើ​ចំណុច​នេះ ដោយ​អាច​ជួយ​សម្រាល​ស្ថានភាព​ក្រោយ​អា​ការៈកើតមាន​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​។​

ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដូច​ខាងលើ​នេះ អ្នក​គួរ​ចាប់ផ្តើម​ធ្វើការ​ម៉ាស្សា​ទៅ​លើ​វា ដោយ​អ្នកត្រូ​ដាក់​ម្រាមដៃ​មួយ ឬ​ពីរ​អូស​ថ្នមៗ​ពី​ចន្លោះ​ម្រាម​មេជើង និង​កូន​ជើង​ទី​ពីរ​ចុះមក​ក្រោម ហើយ​ដាក់​ចុង​ម្រាមដៃ​នោះ​សង្កត់​នៅត្រង់​ចំណុច​ប្រហោង​ដែល​មិន​ទាន់​ទៅដល់​ឆ្អឹងខ្នង​ប្រអប់ជើង​។ នៅ​ពេល​អ្នក​រក​ចំណុច​នេះ​ឃើញ​ហើយ ត្រូវ​ធ្វើការ​សង្កត់​ថ្នមៗ​ហើយ ម៉ាស្សា​វា​រៀង​ជា​រង្វង់​បញ្ច្រាស់​ពី​ទ្រនិចនាឡិកា ក្នុង​រយៈពេល ២​ទៅ​៣​វិនាទី ហើយ​សម្រាក​៥​វិនាទី​មុននឹង​ចាប់ផ្តើម​ជា​ថ្មី​។ អ្នក​គួរ​ធ្វើការ​សង្កត់​និង​ម៉ាស្សា​នេះ ក្នុង​រយៈពេល​២​នាទី​។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចាំ​ដែរ អ្នក​មិន​គួរ​អនុវត្ត​វា​ឡើយ ប្រសិនបើ​អ្នក​មាន​សភាព​អស់កម្លាំង​ខ្លាំង​ទៅហើយនោះ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។