ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុ​ល​ឧដុង្គ​ធ្វើការ​ឃាត់ខ្លួន​ខណៈ​ពេល​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​បម្រុង​យក​ទៅ​ចែកចាយ​បន្តកាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៦ ​នៅ​លើ​ផ្លូវ​លេខ​៤៤ ស្ថិត​ក្នុងភូមិ​ឈូកស ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ គឿ​ង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​កែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ​, ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ឣ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​​បន្ត​តាម​នីតិវិធី​ច្បាប់ ៕