ឆ្នាំ ២០១៦ ឆាយ វីរៈ​យុទ្ធ វ៉ា​ដាច់ ខេមរៈ សិរីមន្ត ?

គ្រាន់តែ​បើកឆាក​ឆ្នាំ​ថ្មី ២០១៦ ភា្ល​ម ឆាយ វីរៈ​យុទ្ធ តារាចម្រៀង​លេចធ្លោ​ក្នុង​ផលិតកម្ម​សាន់​ដេ​ចាប់ផ្តើម​មាន​យីអ៊ុន​ភ្លែត ព្រោះ​លោក​មិន​ត្រឹមតែ​មានឱកាស​សម្តែង​រឿង​ដោយបាន​គ្រង​តំណែង​ជា​តួឯក​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​បទ​ចម្រៀង​ថ្មី​ត្រៀម​នឹង​ចេញ​វាយលុក​លើ​ទីផ្សារ​ទៀតផង ។​

​បើ​ក្រឡេក​បក​ក្រោយ​បន្តិច​ពី​ឆ្នាំ​ចាស់​កន្លង​មកវិញ គេ​មើលឃើញថា រាល់​ការងារ​សិល្បៈ ក៏ដូចជា​សន្ទុះ​នៃ​ការគាំទ្រ​របស់ ឆាយ វីរៈ​យុទ្ធ ហាក់​នៅ​ចាញ់ ខេមរៈ សិរីមន្ត ដោយសារតែ​លោក​មិនសូវមាន​បទ​ចម្រៀង​ដែល​អាច​អង្រួន​ចិត្ត​ប្រិយមិត្ត​បាន​ខ្លាំងខ្លា ។

ឆ្នាំ ២០១៦ ឆាយ វីរៈ​យុទ្ធ វ៉ា​ដាច់ ខេមរៈ សិរីមន្ត ?

ប៉ុន្តែ​ចូលដល់​ទំព័រ​ឆ្នាំ​ថ្មី​នេះ​វិញ ឆាយ វីរៈ​យុទ្ធ ហៅ ឆោម ហាក់ដូចជា​អ៊ុន​អៀ​មែនទែន ព្រោះ​លោក​ត្រូវបាន​ថៅកែ​សាន់​ដេ​ពេញចិត្ត​ពេញ​ថ្លើម និង បានប្រគល់​ដំណែង​តួឯក​ប្រុស​មួយ​រឿង​ថ្មី​ឱ្យ​លោក​សម្តែង គឺ​រឿង​«​អាឡេវ​ចូល​ក្រុង​» ដោយ​រួម​សម្តែង​ជាមួយ​ស្រី​ស្អាត​សាច់​សខ្ចី​ដូច​បណ្តូលចេក សុខ ពិសី ។ មិន​គ្រាន់តែ​បាន​គ្រង​តំណែង​ជា​តួឯក​ប៉ុណ្ណោះ​ទេ លោក​ក៏​នឹង​ត្រៀម​ចេញ​បទ​ចម្រៀង ១ វ៉ុល ដែលជា​វ៉ុល​មានការ​ស​ម្រឹត​សម្រាំង​បំផុត​របស់លោក​បន្ថែម​ទៀត​សម្រាប់​តម្រូវ​ចិត្ត​ប្រិយមិត្ត​ផងដែរ ។

ឆ្នាំ ២០១៦ ឆាយ វីរៈ​យុទ្ធ វ៉ា​ដាច់ ខេមរៈ សិរីមន្ត ?

​ការចាប់​បាន​តំណែង​តួឯក ក៏ដូចជា​មាន​បទ​ចម្រៀង​ចេញ​ផ្ទួនៗ​គ្នា​នេះហើយ ទើប​ធ្វើឱ្យ​មហាជន​លើកឡើង​ចំៗ​ថា ឆាយ វីរៈ​យុទ្ធ អាច​នឹង​ឈានទៅ​មុខមុន និង អាច​វ៉ា​ដាច់ ខេមរៈ សិរីមន្ត វិញ​ម្តង ដែល​ធ្វើឱ្យ សិរីមន្ត ពិបាក​នឹង​ប្រជែង​តាម ក៏ដូចជា​ពិបាក​នឹង​ទប់ទល់​ផងដែរ ។​

ឆ្នាំ ២០១៦ ឆាយ វីរៈ​យុទ្ធ វ៉ា​ដាច់ ខេមរៈ សិរីមន្ត ?

​ជាមួយគ្នានេះដែរ ឆាយ វីរៈ​យុទ្ធ ក៏បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​សប្បាយ​រី​រាយ​ផងដែរ​តាមរយៈ​បណ្តាសារ​ព័ត៌មាន​មួយចំនួន​ថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​នៅពេល​ការងារ​កំពុងដំណើរកា​រ​យ៉ាង​រលូន​ដូច្នេះ ទាំង​បទ​ចម្រៀង និង ការថត​សម្តែង​រឿង ហើយ​ចំពោះ​ការគាំទ្រ​បាន​ច្រើន​ប៉ុនណា​នោះ​គឺ​អាស្រ័យ​លើ​ប្រិយមិត្ត​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ទាំងអស់នេះ លោក​ក៏​មិនមាន​បំណង​ចង់យក​ឈ្នះ​លើ​នរណាម្នាក់​ដែរ ។​​ចង់ដឹងថា​ការលើកឡើង​នេះ អាចទៅរួច​ឬ​យ៉ាងណា​នោះ មានតែ​មហាជន​រង់ចាំ​អ៊ុត​មើល​ពី​សន្ទុះ​នៃ​ការគាំទ្រ​ទាំងអស់គ្នា​ប៉ុណ្ណោះ ៕ សាកល

ឆ្នាំ ២០១៦ ឆាយ វីរៈ​យុទ្ធ វ៉ា​ដាច់ ខេមរៈ សិរីមន្ត ?