វិធី​ព្យាបាល​មុខខ្លាញ់​ដោយ​ «ផ្លែ​ត្រសក់»

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។

ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ផ្លែ​ត្រសក់  :  មានគុណ​សម្បត្តិ​ធ្វើឱ្យ​ស្បែក​ត្រជាក់ជួយ​ភ្ចិ​ត​រន្ធ​ញ្ញើស និង ធ្វើឱ្យ​ស្បែក​រលោង​ដោយសារ​វីតាមីន និង ជាតិ​រ៉ែ​ដូចជា វីតាមីន E ម៉ា​​ញ​ស្យូ​ម និង ប៉ូ​តា​ស្យូ​ម​ដែល​ស័ក្តិសម​សម្រាប់​ស្បែក​ខ្លា​ញ់ ។

​វិធី​ធ្វើ : កាត់​ត្រសក់​ជា​ចំណិតៗ ( ​រាង​ក្រាស់​បន្តិច​ )​ យកមក​ត្រដុស​លើផ្ទៃមុខ​ទុកចោល មួយយប់ រួច​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ​នៅពេល​ព្រឹក ។ គួរ​ធ្វើ​រាល់​យប់​មុនពេលចូល ដំណេក ។

លាយ​ទឹក​ត្រសក់ និង ទឹក​ក្រូ​ឆ្មារ​ក្នុង​បរិមាណ​កន្លះ​ស្លាបព្រា​កាហ្វេស្មើគ្នា លាប​លើ​ផ្ទៃមុខ​ទុកឱ្យ​ស្ងួត រួច​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។ គួរ​ធ្វើជា​ប្រចាំ​រាល់ថ្ងៃ ព្រោះ​វា​មិន​ត្រឹមតែ​កម្ចាត់​ខ្លា​ញ់​ទេ ថែមទាំង​ជួយ​កម្ចាត់ស្នាម​អាចម៍រុយ និង ស្នាម​ជាំ​បណ្តាលមកពី​កម្តៅថ្ងៃ​ទៀតផង ៕  ​ ​ ​លក្ខិណា