អ្នកបើកបរ​យានយន្ត​សម្រុក​ធ្វើ​ស្លាក​លេខ​

​គិត​ត្រឹម​ថ្ងៃទី​១១ មករា មាន​យានយន្ត​ជាង​១​ម៉ឺន​គ្រឿង ទៅធ្វើ​ស្លាក​លេខ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​រាជធានី ខេត្ត ចំនួន​១០​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ AKP​។​

​ខេត្ត​ចំនួន​១០ ដែលមាន​ប្រជាជន​សម្រុក​ធ្វើ​ស្លាក​លេខ​ច្រើនជាងគេ​មាន ខេត្តព្រៃវែង ស្វាយរៀង កំពត បាត់ដំបង កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ខេត្តស្ទឹងត្រែង ។​

​លោក ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា ក្នុងចំណោម​យានយន្ត​ចំនួន ១១៧៩៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១១៦២០​គ្រឿង ដែល​ទៅសុំ​ធ្វើ​ស្លាក​លេខ​យានយន្ត​។​

​លោក ទី ឡុង បាន​បន្ថែមថា ក្នុង​រយៈពេល​១១​ថ្ងៃ​នេះដែរ មន្ដ្រីនគរបាល បានធ្វើការ​ត្រួតពិនិត្យ យានយន្ត​បាន​ជាង​២០​ម៉ឺន​គ្រឿង ដែល​ក្នុងនោះ យានយន្ដ​ល្មើស មាន​ចំនួន​ជាង​៦​ម៉ឺន​គ្រឿង ដែល​ស្មើ នឹង​៥៦​ភាគរយ យានយន្ត​យកមក​ធ្វើការ​អប់រំ​ប្រមាណ ជាង​៣​ម៉ឺន​គ្រឿង ស្មើនឹង ៥៣​ភាគរយ​។ ចំណែក​យាន យន្ដ​ចេញ​បង្កាន់ដៃ​ពិន័យ​មាន ចំនួន ជាង​៣​ម៉ឺន​គ្រឿង ស្មើនឹង​៧៨​ភាគរយ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ជាង​៦០០​លាន​រៀល​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​