ក្រសួង​អប់រំ​ប្រកាស​រក​និស្សិត​ចូលរួម​សន្និសីទ​រយៈពេល ៤​ថ្ងៃ នៅ​សាធារណរដ្ឋ​ឆែក​

​ភ្នំពេញ​៖  ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ដល់​សាកលវិទ្យាធិការ​គ្រីះ​ស្ថាន​ឧ​ត្ត​ម សិក្សា​សាធារណៈ ពី​ការចូលរួម​សន្និសីទ​លើក​ទី​៥ The 5th ASEM Rectors’ Conference and Student Forum (ARC5) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ដល់ ៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក​។

​ក្រសួង​បាន​ណែនាំ​សាកលវិទ្យាធិការ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដល់​និស្សិត​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ដាក់ពាក្យ​ចូលរួម​ក្នុង​កម្មវិធី The 5th ASEM Rectors’ Conference and Student Forum (ARC5) របស់​មូលនិធិ​អាស៊ី​-​អឺរ៉ុប​។ សន្និសីទ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ Employability: Asia Europe Prepare the New Generation​។ តាម​លិខិត​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​១៣ ខែមករា​នេះ រាល់​ការចំណាយ​ទាំងអស់​របស់​អ្នកចូលរួម ដែល​បានជ្រើសរើស ជា​បន្ទុក​របស់​អ្នករៀបចំ​កម្មវិធី​។​

​ដើម្បី​ដាក់ពាក្យ​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ និស្សិត​អាចដាក់​ពាក្យ​តាមរយៈ​គេហទំព័រ ឲ្យ​បាន​មុន​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ ។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាចទាក់ទង​លោកស្រី Leonie NAGARAJAN តាមរយៈ អ៊ី​ម៉ែ​ល ៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​