Q&A : តើ​ហេតុអ្វី​ពេល​នាង​ខ្ញុំ​ឃើញ​របស់​ម៉ាក​ថ្លៃៗ ចេះតែ​ទន់​ខ្លួន​រាល់​លើក ?

សំណួរ ៖ នាង​ខ្ញុំ​មាន​អាយុ ២៦ ឆ្នាំ មាន​គូស្នេហ៍​អាយុ​បង​នាង​ខ្ញុំ​ជិត ២០ ឆ្នាំ ។ ពួកយើង​រស់នៅ​ជាមួយគ្នា​បាន​ប្រមាណ​ជាង​ពីរ​ឆ្នាំ ប៉ុន្តែ​អត់​បាន​រៀបការ​ទេ ។ គាត់​មាន​អាយុ​ស្របាលៗ​ប៉ា​របស់​នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​តែងតែ​ត្រូវបាន​មិត្តភក្តិ​ចំអន់​លេង​ថា «​មាន​គូស្នេហ៍​ក្បែរ​ស្រករ​ឪ​« ប៉ុន្តែ​នាង​ខ្ញុំ​ក៏​មិន​ខ្វល់​ចំពោះ​សម្តី​ដែល​គេ​ចំអន់​នោះដែរ ។ គូស្នេហ៍​នាង​ខ្ញុំ​ជា​បុរស​ចូលចិត្ត​សិច​ខ្លាំងណាស់ គាត់​តែងតែ​សុំ​មាន​សិច​ជាមួយ​នាង​ខ្ញុំ​ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ ។

តាម​ធម្មតា​នាង​ខ្ញុំ​ជា​ស្ត្រី​ដែល​មិនសូវមាន​អារម្មណ៍​ផ្លូវភេទ មិនសូវ​ចង់​រួមភេទ ទើប​គាត់​ប្រើ​វិធី​ទិញ​របស់​ម៉ាក​ថ្លៃៗ​មក​យកចិត្ត​នាង​ខ្ញុំ​ជានិច្ច រហូត​ទាល់តែ​នាង​ខ្ញុំ​មាន​អារម្មណ៍​ស៊ាំ​ទៅនឹង​ការ​មាន​សិច​ជាមួយ​គាត់ ដើម្បី​ដោះដូរ​ជាមួយ​របស់​ថ្លៃៗ​ទៅហើយ ។ នាង​ខ្ញុំ​ក៏មាន​អារម្មណ៍​ចម្លែក​ចំពោះ​ខ្លួនឯង​ថា តើ​ហេតុអ្វី​ពេល​ឃើញ​របស់​ថ្លៃៗ​ចេះតែ​ទន់​ខ្លួន​រាល់​លើក​តែម្តង ។

Q&A : តើ​ហេតុអ្វី​ពេល​នាង​ខ្ញុំ​ឃើញ​របស់​ម៉ាក​ថ្លៃៗ ចេះតែ​ទន់​ខ្លួន​រាល់​លើក ?

មាន​ថ្ងៃមួយ​គាត់​ចេញពី​ធ្វើការ ហើយ​គាត់​ក៏​ចាប់ផ្តើម​មិនសូវ​បាន​ទិញ​របស់​មកឱ្យ​នាង​ខ្ញុំ​ដូច​ពីមុន គាត់​ចង់​មាន​សិច​ជាមួយ​នាង​ខ្ញុំ សុខចិត្ត​ធ្វើ​គ្រប់យ៉ាង ដើម្បីឱ្យ​នាង​ខ្ញុំ​មាន​អារម្មណ៍​ចង់​ជាមួយ​គាត់ ដោយ​គាត់​បើក​រឿង​សិច​ឱ្យមើល ចាប់​ស្ទាប​គ្រប់​ច្រកល្ហក ប៉ុន្តែ​នាង​ខ្ញុំ​ក៏​នៅតែ​មិនមាន​អារម្មណ៍​ចង់​មាន​សិច​ជាមួយ ។ ពេលនោះ​គាត់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ក៏បាន​បំផ្លាញ​របស់របរ​ដែល​ទិញ​មក ហើយក៏​និយាយថា នាង​ខ្ញុំ​ជា​ស្រី​ដែល​ចង់តែ​បាន​របស់គេ មិនដែល​ខ្វល់​ពី​អារម្មណ៍​គេ​សោះ ។ នាង​ខ្ញុំ​ចង់ដឹងថា តើ​នាង​ខ្ញុំ​ខុស​អ្វី? គួរ​ធ្វើ​យ៉ាងម៉េច ?

ចម្លើយ ៖ បើ​និយាយ​ពី​សម្ពន្ធភាព​សិច គឺ​វា​ត្រូវ​កើតចេញពី​ភាព​ពេញចិត្ត និង មានការ​ព្រមព្រៀងគ្នា​ទាំងពីរ​នាក់ មិន​ចំពោះ​ថា​មាន​អាយុ​ច្រើន ឬ តិច ជា​ភេទ​ទី​ពីរ ឬ ទី​បី គ្រប់គ្នា​ម្នាក់ៗ​សុទ្ធ​តែមាន​តម្រូវការ​ផ្លូវភេទ​ទាំងអស់ ។ ដូច​រឿង​របស់​អ្នក បើ​សួរថា​តើ​ខុស​អ្វី ចម្លើយ​គឺ​ខុស​ត្រង់​អ្នក​មើលឃើញ​របស់​មាន​តម្លៃ​ជាជាង​សន្តាន​ចិត្ត និង សេចក្តីសុខ របស់​គូស្នេហ៍​ខ្លួនឯង ។ អ្នក​ត្រូវ​ដឹងថា​កាលណា​បុរស​ចាប់ផ្តើម​មាន​អាយុ​ច្រើន​កម្រិត​តម្រូវការ​ផ្លូវភេទ​ក៏​នៅតែមាន ប៉ុន្តែ​អាចមាន​បញ្ហា​រឿង​លលក​អត់​បូល ឬ មិន​ព្រម​ឡើង​រឹង​ល្អ​ខ្លះៗ អីចឹង​ហើយ​បានជា​គេ​ត្រូវ​ការឱ្យ​ដៃគូ​ជួយ​រំញោច​ធ្វើឱ្យ​អាច្រមក់​ភ្ញោ​ច និង អាចបំពេញ​កាម​កិច្ច​ជាមួយគ្នា​យ៉ាង​សប្បាយៗ ប្រកបដោយ​សេចក្តីសុខ​ស្រួល ។

Q&A : តើ​ហេតុអ្វី​ពេល​នាង​ខ្ញុំ​ឃើញ​របស់​ម៉ាក​ថ្លៃៗ ចេះតែ​ទន់​ខ្លួន​រាល់​លើក ?

ការដែល​គេ​ត្រូវ​ទិញ​របស់​ថ្លៃៗ​មកឱ្យ​អ្នកនោះ គេ​គ្រាន់តែ​ត្រូវការ​មាន​សេចក្តីសុខ​ជាមួយ​អ្នក​តែប៉ុណ្ណោះ ។ មូលហេតុ​មួយទៀត​គឺ​គេ​អាចធ្វើឱ្យ​អ្នក​ស៊ាំ ប៉ុន្តែ​អ្នក​គួរតែ​យល់​ពី​ចិត្ត​គេ​ចិត្ត​យើង​ផង​ថា គោលដៅ​ដែល​គេ​ធ្វើបែបនេះ​ដើម្បី​អ្វី ។ យក​ល្អ​កាលណា​យើង​ដាក់ចិត្ត​ស្រឡាញ់គ្នា​ហើយ​មិន​ចំពោះ​ថា​មាន​អាយុ​បង​ច្រើន ប៉ុណ្ណា​ទេ គួរតែ​ចេះ​យល់ចិត្ត​គ្នា​ទៅវិញទៅមក ចេះ​ស្រឡាញ់គ្នា​ចេញពី​ដួងចិត្ត​ពិតៗ មិនត្រូវ​មើលឃើញ តែ​ព្រ​ទ្យ​សម្បត្តិ ប្រាក់កាស​របស់គេ​ទេ ព្រោះ​របស់​ក្រៅ​ខ្លួន​យើង​អាច​រកបាន​ឱ្យតែ​នៅមាន​ជីវិត ប៉ុន្តែ​សន្តាន​ចិត្ត​សេចក្តីសុខ​ខាងក្នុង គឺ​មានតែ​អ្នក និងគេ​ប៉ុណ្ណោះ​ដែល​អាចបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ៕