សមាគមយុវជន ថ្លែងការណ៍ គាំទ្រ និង​សម្តែង​ការដឹងគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​

ភ្នំពេញ: សមាគមយុវជន​កំណែទម្រង់​រដ្ឋ តាងនាម​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​ទាំងអស់​សូម​សម្តែង​ការដឹងគុណ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​មិន​ត្រឹមតែ​បាន​ជួយ​រំដោះ​ជីវិត​ប្រជាពលរដ្ឋ ពី​របប​វាលពិឃាត​ខ្មែរក្រហម​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​ដឹកនាំ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​មកដល់​សព្វថ្ងៃ ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ក៏ដូចជា​សកលលោក​ទាំង​មូល​។​
​    ​
សេចក្តីថ្លែងការណ៍ បន្តថា ប្រជាពលរដ្ឋ បាន និង​កំពុង​សាទរ​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ឥត​គណនា ដែល​អ្វី​ទាំងនេះ​សម្តែង​យ៉ាងច្បាស់​ពី​ទឹកចិត្ត​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ដែល​ជាក់ស្តែង​ក្នុង​រយៈពេល​ថ្មីៗ​នេះ​បាន​៖ ​សម្រេច​មិន​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ដែលមាន​កម្លាំង​ម៉ាស៊ីន 125cc ចុះក្រោម លើកលែង ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ រវាង​ឪពុក ម្តាយ បង្កើត និង កូនបង្កើត រវាង​ប្តី​ប្រពន្ធ និង រវាង យាយ តា ចៅ​បង្កើត​ ​សម្រេច​បញ្ឈប់​​ការយក​ប្រាក់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​រថយន្ត​ឆ្លងកាត់​កំណាត់​ផ្លូវ​វេ​ង​ស្រេង និង​ផ្លូវ​២០០៤ (​ផ្លូវ​សឡា​) សម្រេច​លុបចោល​នូវ​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អេ​ហ្សិត​ឌី​ស្ទ្រី​ប្យុ​ហ្សិ​ន   ស្តីពី​ការយក​កម្រៃ​សេវា​ថៃ​ទាំ និង​ជួសជុល​ផ្លូវជាតិ​លេខ​៤ ដែល​មានន័យថា ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ប្រើប្រាស់​រថយន្ត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ មិនបាច់​បង់ប្រាក់​ដូច​មុន​ទៀត​នោះទេ​។​

​ជាមួយគ្នា​នោះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាសថា ចាប់ពី ខែមេសា ឆ្នាំ​២០១៧ ទៅ ចំពោះ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​រដ្ឋ ក្នុង​បរិមាណ​ពី ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ​ចុះក្រោម គឺ​បង់ថ្លៃ​ត្រឹម ៦១០ រៀល កំណែទម្រង់​ស៊ីជម្រៅ និង​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ចំ​បញ្ហា​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ពិតជា​ធ្វើឱ្យ​កូន​ខ្មែរ​បំភ្លេច​មិនបាន ហើយ​យក​ធ្វើជា​គំរូ​ជា​រៀង​និរន្ត​។

​សមាគមយុវជន​កំណែទម្រង់​រដ្ឋ សូម​បួងសួង និង​សូម​ជូនពរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ទាំងអស់ សូម​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​